ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ប្រកាសឲ្យប្រុងប្រយ័ត្ន ខណៈ Account Facebook ត្រូវជនខិលខូចលួចគ្រប់គ្រង
មហាជនច្បាស់ជាបានជ្រាបហើយពីវត្តមានរបស់លោក សុះ ម៉ាច ដោយគិតមកទល់ពេលនេះ លោកបានចូលប្រឡូកក្នុងអាជីពសិល្ប:ជាអ្នកចម្រៀងមានរយ:ពេលជាច្រើនឆ្នាំមកហើយ ខណៈដែលប្រជាប្រិយភាព និងភាពល្បីល្បាញរបស់លោក គឺនៅតែរក្សាបានដូចដើមពោលពុំមានការចុះថមថយនោះទេ។

ក្នុងអាជីពជាអ្នកចម្រៀងច្រើនឆ្នាំមកនេះតារាចម្រៀងជើងចាស់រូបនេះក៏ធ្លាប់កាន់ការងារជាប្រធានសមាគមសិល្បករខ្មែរចំនួន ២អាណត្តិផងដែរ។ ទោះបីយ៉ាងណាថ្មីៗនេះ ស្រាបតែលោកបានប្រកាសយ៉ាងភ្ញាក់ផ្អើលឲ្យអ្នកគាំទ្រមានការប្រុងប្រយ័ត្ន ខណៈ Account Facebook ត្រូវជនខិលខូចលួចគ្រប់គ្រងក្នុងចេតនាប្រព្រឹត្តរឿងមិនល្អ។
លោក សុះ ម៉ាច បានលើកឡើងថា «តើអ្នកព្យាយាម Hack Facebook របស់ខ្ញុំដើម្បីអ្វី?ខ្ញុំសូមសរសើរដែលអ្នកអាចធ្វើបានសម្រេច។ សូមប្រិយមិត្ត បងប្អូនមេត្តាកុំយល់ច្រឡំ ប្រសិនបើ Account នេះសរសេរ ឬក៏បង្ហោះរូបភាពអ្វីដែលប្រាសចាកនូវសីលធម៌ សុជីវធម៌ និងច្បាប់សង្គមជាតិនោះមិនមែនជាខ្ញុំនោះទេ»។

តារាចម្រៀងលោក សុះ ម៉ាច បានបញ្ជាក់បន្ថែមថា គណនី Facebook លោកពេលនេះត្រូវបានអ្នកដទៃគ្រប់គ្រងទៅហើយ ដូច្នេះលោកក៏នឹងឈប់ប្រើតទៅទៀតដែរ។ ជាមួយគ្នានេះលោក សុះ ម៉ាច នៅតែទទូចស្នើដល់មហាជន អ្នកគាំទ្រ ឲ្យមានការប្រុងប្រ័ត្នខ្ពស់លើករណីនេះផងដែរ។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមក គឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្បៈ ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោក តាសុះ ម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


