ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចុះជួបសួរសុខទុក្ខកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៤នាក់នៅខេត្តកំពង់ស្ពឺ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ធ្នូ ២០២៣ នេះបានចុះសួរសុខទុក្ខ ទៅដល់បងប្អូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភនេះតាមការចង្អុលបង្ហាញពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីទទួលដំណឹងអំពីមន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ និងមន្ត្រីបេឡជាតិសន្តិសុខសង្គមសាខាខេត្តកំពង់ស្ពឺ ថាមានបងប្អូនកម្មករ កម្មការិនីចំនួន៤៤នាក់ បានជួបថ្នាក់ចរាចរណ៍ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៥:២៥នាទីព្រឹក រវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ(កម្មករសំណង់) និងបានរ៉េចង្កូតជ្រុលទៅបុករថយន្តដឹកកម្មករ ដែលស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានបងប្អូនកម្មករ កម្មការិនី របួសធ្ងន់ស្រាលសរុបចំនួន ៤៤ នាក់ ក្នុងនោះរបួសស្រាលជំនួន៤១នាក់ និងរបួសធ្ងន់ចំនួន ៣នាក់ ដោយឡែកបងប្អូនកម្មករ កម្មការិនីក៏ទទួលបានការសម្រាកព្យាបាលដោយឥតគិតថ្លៃនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតជាសេះស្បើយផងដែរ។

អំឡុងពេលចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំនួន៤៤នាក់ លោក គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភ នេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយ ជាពិសេសនោះការព្យាបាលរបស់បងប្អូនទាំងអស់នៅពេលនេះគឺមិនឥតថ្លៃរហូតដល់ជាសះស្បើយ ផងដែរ។

លោកបានបន្ថែមថា ថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនកម្មករគ្រប់ទិសទីជាពិសេសនៅពេលមានគ្រោះថ្នាក់ដោយយថាហេតុបែបនេះ ។ ក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាតែងចុះមកសួរសុខទុក្ខផ្ទាល់ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការី ដោយមិនទុកអ្នកណាម្នាក់ចោលដោយមិនមានលទ្ធភាពព្យាបាលជំងឺ និងគ្រោះថ្នាក់ផ្សេងៗដែលធ្លាក់លើកម្មករនោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


