ព័ត៌មានជាតិ
ពាក់កណ្តាលឆ្នាំ២០២៤ រោងចក្រដំទ្បើងរថយន្ត Toyota នឹងបើកដំណើរការជាផ្លូវការនៅកម្ពុជា
នៅពាក់កណ្ដាលឆ្នាំ២០២៤ រោងចក្រដំឡើងរថយន្ត តូយ៉ូតា (Toyota) របស់ជប៉ុន នឹងបើកដំណើរការអាជីវកម្មដំឡើងរថយន្តរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ បើតាមគម្រោង សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្ត Toyota នេះ។

វត្តមានរោងចក្រដំឡើងរថយន្តដ៏ល្បីឈ្មោះរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជាពេលនេះ ផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនជប៉ុន Toyota Tsusho Corporation ហើយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តសម្រាប់គម្រោងរោងចក្រដំឡើងរថយន្ត Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC) កាលពីខែកញ្ញា ឆ្នាំ២០២២។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដំឡើងរថយន្តនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៣៦,៧លានដុល្លារអាមេរិក ហើយរំពឹងថា នឹងបង្កើតឱកាសការងារចំនួន១៥០កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation បានជម្រាបជូនសម្ដេចធិបតីអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក ដែលនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ។ ក្នុងឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Toyota ក៏បានសុំការអនុញ្ញាតគោរពអញ្ជើញសម្តេចធិបតី ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខផងដែរ។
ជាកិច្ចឆ្លើយតប សម្ដេចធិបតី បានទទួលយកការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខ ដោយសម្តេចធិបតី លើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០១៤ គឺស្របពេលខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ ថែមទៀតលើជំនាញវិស្វកម្មរថយន្តសម្រាប់ប្រជាជនកម្ពុជាផងដែរ។
គួរជម្រាបថា ក្រៅពីរោងចក្រដំឡើងរថយន្ត Toyota បច្ចុប្បន្ននេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្តចំនួនពីរទៀត គឺរោងចក្រដំឡើងរថយន្ត Hyundai នៅខេត្តកោះកុង និងរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ជាដើម៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


