ព័ត៌មានជាតិ
ទូតរុស្ស៊ី៖ ទោះរងទណ្ឌកម្ម តែរុស្ស៊ីនៅតែរក្សាបានលំនឹងសេដ្ឋកិច្ចរបស់ខ្លួន
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា អះអាងថា ទោះបីជារងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែនពីបណ្ដាប្រទេសធំៗជាច្រើន ជាពិសេសលោកខាងលិចក៏ដោយ តែរុស្ស៊ី នៅតែជាប្រទេសដែលរក្សាបាននូវលំនឹងសេដ្ឋកិច្ច រហូតជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោកទាក់ទងនឹងយុគភាពអំណាចទិញ។
ក្នុងសន្និសីទកាសែត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា ក្នុងបរិបទពិភពលោកសព្វថ្ងៃ រុស្ស៊ី កំពុងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយដៃគូនានា រួមទាំងបន្តការងារក្នុងវេទិកាពហុភាគីជាច្រើន ជាអាទិ៍ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី អង្គការនៃសន្ធិសញ្ញាសន្តិសុខសមូហភាព សហគមន៍រដ្ឋឯករាជ្យ អង្គការសហប្រតិបត្តិការសៀងហៃ វេទិកា BRICS ក្រុមប្រទេស G20 យន្តការអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាផ្សេងៗទៀត។
បើតាមការអះអាងរបស់លោកកអគ្គរដ្ឋទូតរុស្ស៊ី ផលិតផលក្នុងស្រុកសរុបនៃបណ្តាប្រទេសជាសមាជិក BRICS តាម យុគភាពអំណាចទិញ ក្នុងឆ្នាំ២០២១ បានលើសបណ្តាប្រទេសក្រុម G7។ ទោះបីជាមានទណ្ឌកម្មក៏ដោយ ប្រទេសរុស្ស៊ី បានឡើងដល់ចំណាត់ថ្នាក់ទី៥ នៅលើពិភពលោកទាក់ទងនឹងយុគភាពអំណាចទិញ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥.៣៣ ទ្រីលានដុល្លារ។
មន្ត្រីការទូតរុស្ស៊ីរូបនេះ បញ្ជាក់ថា បណ្តាប្រទេសដែលបានប្រឆាំងនឹងរុស្ស៊ី កំពុងព្យាយាមប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសរុស្ស៊ី នៅភាពឯកោ ប៉ុន្តែផ្ទុយទៅវិញ បំណងរបស់បណ្ដាប្រទេសទាំងនេះ ត្រូវបានបរាជ័យ ដោយសមាហរណកម្មនៅក្នុងក្របខ័ណ្ឌនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីធ្វើជាប្រធាន នៅឆ្នាំ២០២៣នេះ កំពុងមានលក្ខណៈកាន់តែស៊ីជម្រៅ។ លោក បានបន្តថា រុស្ស៊ីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់នៃតំបន់អឺរ៉ាស៊ី ដើម្បីការបង្កើតមហាលំហរអឺរ៉ាស៊ី។
បើតាមលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ក្នុងឆ្នាំ២០២៤ រុស្ស៊ី នឹងក្លាយជាប្រធាន BRICS ដែលក្រុមប្រទេស BRICS គឺជាផ្នែកមួយនៃសសរស្ដម្ភគាំទ្រនៃសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលកំពុងត្រូវបានបង្កើតឡើង ហើយរុស្ស៊ី នឹងជួយសម្រួលដល់ការធ្វើសមាហរណកម្មដោយរលូននៃអ្នកចូលរួមថ្មីទៅក្នុងរចនាសម្ព័ន្ធការងាររបស់ BRICS នេះ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ