Connect with us

ព័ត៌មានជាតិ

អគ្គរដ្ឋទូតរុស្ស៊ីថា រុស្ស៊ីស្រលាញ់សន្តិភាពនិងធ្វើគ្រប់យ៉ាង​គឺដើម្បីកុំឱ្យសង្គ្រាមលោកលើកទី៣កើតឡើង

បានផុស

នៅ

ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ីប្រចាំ​កម្ពុជា​លោក អាណាតូលី បូរ៉ូវីក បានថ្លែង​ថា រុស្ស៊ី​ជា​ប្រទេស​ដែលស្រលាញ់សន្តិភាពធ្វើយ៉ាងណាមិនឱ្យគំនិត​ណាស៊ីនិយម​កើ​តឡើង​ម្ដង​ទៀត​នោះ​ទេ។ លោកថាប្រទេស​លោក​នឹង​ធ្វើ​គ្រប់យ៉ាង​មិនឱ្យ​សង្គ្រាម​កាល​ពី​៨០​ឆ្នាំមុន​កើត​ឡើង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​រម្លឹកខួប៨០​ឆ្នាំ​នៃ​ការ​ផ្ដួល​រំលំរបប​ហ្វាស៊ីស ហ៊ីត្លែរ ធ្វើ​ឡើង​នៅស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក អាណាតូលី បូរ៉ូវីក ថ្លែង​ថា ដូនតានៃ​សហភាព​សូវៀតជាង​ ២៦លាននាក់បានលះបង់សម្រាប់​សេរីភាព និង​រំដោះអឺរ៉ុបចេញពីណាស៊ី។

លោកបន្ថែ​មថា៖ «យើងគួរតែ​ចងចាំង​ថា​សន្ដិភាពដែល​យើង​បាន​មក​រាល់ថ្ងៃនេះបាន​មក​ពី​ឈាម​រាប់ពាន់លាន់​នៃ​ប្រជាជន​សូវៀត»។

លោកក៏បានបង្ហាញការ​សោក​ស្ដាយ​ដែលសម្ព័ន្ធមិត្តសង្គ្រាម​លោកលើក​ទី២​របស់​រុស្ស៊ីបច្ចុប្បន្នបានព្យាយាមលុបបំបាត់ការ​រួម​ចំណែក និង​ការ​ពិត​ពី​ការ​ជំពាក់​គុណ​ទាហាន​សូវៀតនូវ​សេរីភាព​ដែលពួកគេទទួល​បានដោយ​ធ្វើការ​គាំទ្រ​ក្រុង​គៀវដែលលោក​ហៅថាជា Neo-Nazi នោះ។ លោកបញ្ជាក់ថារុស្ស៊ី​នឹង​មិនឱ្យ​មាន​សង្គ្រាម​លោក​កើត​ជា​ថ្មីទេ។

លោកថា៖ «ពួកយើង​មិន​អនុញ្ញាតឱ្យ​សង្គ្រាម​ដែល​ចប់​៨០​ឆ្នាំ​មក​ហើយ​នោះ​កើត​ឡើង​ម្ដង​ទៀត​ទេ។ រុស្ស៊ីនឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បីបង្កើត​ប្រព័ន្ធសុវត្តិភាពដល់​គ្រប់រដ្ឋទាំងអស់»។

គួរឱ្យដឹង​ដែរថារុស្ស៊ី​តែ​ងតែប្រារព្ធ​ទិវា​ជ័យជម្នះនៃ​មហាសង្គ្រាម​ស្នេហាជាតិរៀងរាល់​ថ្ងៃទី​៩ ខែ​ឧសភា ជា​រៀងរាល់ឆ្នាំដើម្បី​រម្លឹកដល់​ជ័យ​ជម្នះ​របស់ទ័ព​ក្រហមរបស់​សូវៀត​លើ​ហ្វាស៊ីស ហ៊ីត្លែរ ៩ ឧសភា ឆ្នាំ១៩៤៥ ដែលឈាន​ដល់​ការ​ដួលរលំនៃ​ពួក​ Axis ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ១៩៤៥ បិទ​បញ្ចប់​នូវ​សង្គ្រាមលោក​លើកទី២។

គួរឱ្យដឹ​ងផងដែរ​ថា​សង្គ្រាម​លោក​លើក​ទី​២ គឺ​ជាសង្គ្រាមដែលបង្កវិនាសកម្ម​ធំ​ក្នុងប្រវត្តិសាស្ត្រ​មនុស្ស​លោក​ដែល​បាន​សម្លាប់​ជីវិតមនុស្ស​អស់​ប្រមាណពី​៧០ទៅ៨៥លាននាក់ បង្កឡើង​ដោយណាស៊ី អាល្លឺម៉ង អ៊ឹតាលី ​ជប៉ុន ធ្វើសង្គ្រាមជាមួយ ចក្រភពអង់គ្លេស បារាំង សហភាពសូវៀត និង​សហរដ្ឋអាមេរិក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម