សន្តិសុខសង្គម
ស្លាប់៣នាក់ ក្នុងករណីឆេះផ្ទះអ្នកលក់បន្លែនៅផ្សារក្រោម ខេត្តសៀមរាប
កាលពីវេលាម៉ោង៤:៥០នាទី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់បន្លែ នៅមុខផ្សារក្រោម ខេត្តសៀមរឆាប ដែលករណីនេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់យ៉ាងអាណោចអាធ័ម។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើង នៅក្នុងភូមិសាស្ត្រ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបណ្ដាលឱ្យឆេះតូបលក់ដូរអស់ចំនួន៤តូប ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ នឹងមានមនុស្សចំនួន ០៣នាក់ បានបាត់បង់ជីវិត។
ជនដែលបាត់បង់ជីវិតទាំង៣នាក់រួមមាន ទី១ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ ជាអាជីវករ រួមជាមួយកូននៅក្នុងផ្ទៃ អាយុ២ខែ និងទី៣ កុមារា ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ ។
សមត្ថកិច្ចបន្តថា ក្នុងករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៦គ្រឿង ក្នុងនោះរថយន្តស្នងការខេត្តចំនួន ០៣គ្រឿង,រថយន្តអជ្ញាធរអប្សរាចំនួន ០២គ្រឿង,រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង។ជាក់ស្ដែង អគ្គិភ័យបានរលត់វិញទាំងស្រុងនៅវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យខាងលើនេះ៕
អត្ថបទ៖កុសល





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


