Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ៤២០០០នាក់ ស្លាប់ដោយការបាញ់ប្រហារនៅអាមេរិក ក្នុងឆ្នាំ២០២៣

បានផុស

នៅ

យោងតាមទិន្នន័យរបស់បណ្ណសារអំពើហិង្សាដោយកាំភ្លើង (GVA) បានបង្ហាញថា មនុស្សជា​ង ៤២០០០ នាក់នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារការបាញ់ប្រហារក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

ក្នុងទិន្នន័យរបស់ GVA ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២៧ បានឲ្យដឹង ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន ២៣,៧៦០ នាក់ គឺជាការធ្វើអត្តឃាត ខណៈមនុស្ស ១៨,៥០៧ នាក់ផ្សេងទៀត ត្រូវបាត់បង់ជីវិតក្នុងការបាញ់ប្រហារដោយអចេតនា អំពើឃាតកម្ម និងការប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន។

GVA និយាយថា តួលេខនេះ បូករួមទាំងឧបទ្ទវហេតុបាញ់សម្លាប់រង្គាលចំនួន ៦៥០ ករណី, ឃាតកម្ម ៤០ ករណី, ប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន ១,១៦១ ករណី និងការបាញ់ប្រហារដោយអចេតនា ១,៥៤៣ ករណី។

(រូបថត៖ WTVR)

ទន្ទឹមនោះ កុមារជាង ១,៦០០ នាក់អាយុ ១៧ ឆ្នាំចុះ ត្រូវបានសម្លាប់ក្នុងឧបទ្ទវហេតុហិង្សាដោយកាំភ្លើង និង ៤,៤៤៤ នាក់ផ្សេងទៀត រងរបួស។

GVA បន្ថែមថា មន្ត្រីអនុវត្តច្បាប់ចំនួន ៤៦ នាក់ ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងអំពើហិង្សាដោ​យកាំភ្លើង ហើយជនសង្ស័យ ១,៤១២ នាក់បាត់បង់ជីវិតក្នុងការបាញ់តបតជាមួយសមត្ថកិច្ច។

(រូបថត៖ AIO Filmz)

សូមបញ្ជាក់ថា GVA បានតាមដានឧប្បត្តិហេតុអំពើហិង្សាដោយកាំភ្លើង ដោយពឹងផ្អែកលើប្រភពពីអនុវត្តច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ ប្រភពរដ្ឋាភិបាល និងពាណិជ្ជកម្ម ។

កាលពីខែមិថុនា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់សុវត្ថិភាពកាំភ្លើង ដែលអនុម័តដោយសភា ។ វា​ជា​ច្បាប់​កំណែទម្រង់​កាំភ្លើង​ដំបូង​ពី​សភា ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ ប៉ុន្តែក្រុម​អ្នក​តស៊ូ​មតិ​​បានបន្ត​ជំរុញ​ឲ្យ​មាន​វិធានការ​តឹងរ៉ឹងជាងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Astro​ Awani

ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យនៅអាមេរិក បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម