ជីវិតកម្សាន្ដ
ទំនាក់ទំនង Yang Caiyu និងមិត្តប្រុសសេដ្ឋីជំនួញ អាចនឹងប្រះឆាគ្នាហើយ
តារាសម្ដែងស្រីចិន Yang Caiyu ដែលជារឿយៗគេហៅថា Liu Yifei ទី២ ត្រូវក្រុមអ្នកសារព័ត៌មានរាយការណ៍មកថា នាងនិងមិត្តប្រុសមហាសេដ្ឋីជំនួញ Chen Jinfei បានបែកបាក់គ្នាហើយ ខណៈពេលនេះម្នាក់ៗបានចាប់ផ្តើមទំនាក់ទំនងថ្មីបណ្ដើរចេញមុខគូស្នេហ៍ច្បាស់ៗថែមទៀត។

Sinchew បានរាយការណ៍ថា Yang Caiyu ត្រូវបានគេមើលឃើញថាកំពុងណាត់ជួបជាមួយបុរសម្នាក់ដែលមានវ័យប្រមាណជា៣០ឆ្នាំកាលពីដើមខែនេះ។ ក្នុងនោះអ្នកសង្កេតបានឃើញនាងស្លៀកពាក់អាវរោមនិងអាវកាក់ពីខាងក្នុង តារាស្រីត្រូវបានគេប្រទះឃើញចាកចេញពីភោជនីយដ្ឋានមួយជាមួយបុរសនោះ មុននឹងឱបគ្នានៅចំណតឡាន ដែលបញ្ជាក់ថាមានទំនាក់ទំនងដ៏សំខាន់មួយលើសបីមិត្តភាព។
ជាមួយគ្នានេះដែរមិត្តប្រុសនាង Chen ក៏ត្រូវបានគេឃើញឱបនារីម្នាក់ទៀតនៅតាមផ្លូវ និងដើរទិញឥវ៉ាន់នៅផ្សារទំនើបមួយ។ នេះបានជំរុញឲ្យមានការរំពឹងទុកថា ទំនាក់ទំនងរបស់ Yang និង Chen ត្រូវបានបញ្ចហើយប់ជាស្ថាពរ។
យ៉ាងណាក៏ដោយ អ្នកទាំងពីរត្រូវបានគេឃើញថើបគ្នាជាសាធារណៈលើកដំបូងនៅក្នុងឆ្នាំ ២០១៥។ ទោះបីជារូបភាពនៃការចុះបញ្ជីអាពាហ៍ពិពាហ៍ និងបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ក៏ពួកគេមិនបានបញ្ជាក់ថាជាការពិតដែរ។
លើសពីនេះទៀតសោត ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍នៅពេលដែលលោក Chen ស្ថិតក្នុងវ័យ ៦២ ឆ្នាំ ហើយជានាយកប្រតិបត្តិនៃក្រុមហ៊ុន Beijing Tongchan Investment Group និងជាសហគ្រិនដែលមានជាងគេបំផុតរបស់ប្រទេសចិនក្នុងឆ្នាំ ២០០០ យោងតាមទស្សនាវដ្តី Forbes ។
ដោយឡែក Yang Caiyu គឺជាកូនកាត់ថៃ-ចិន មានអាយុ ៣២ ឆ្នាំគឺជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងដែលត្រូវបានទទួលស្គាល់ជាចម្បង ចំពោះភាពស្រដៀងគ្នារបស់នាងទៅនឹង Liu Yifei បេះដាក់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Ruby Lin និង Joe Chen បញ្ចេញមុខមិនតុបតែង ក្នុងវ័យក្រោម៥០ឆ្នាំ ផ្អើលទស្សនិកជនព្រាត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


