កីឡា
ឯកឧត្តម ឌី វិជ្ជា សុំការគាំទ្រ បើបង្កើតពាន«ស្វាយរៀងស៊ុបភើខាប់»
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានទម្លាយឲ្យដឹងពីបំណងចង់បង្កើតពានរង្វាន់«ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)»ដើម្បីផ្តល់ឲ្យយុវជននៅខេត្តស្វាយរៀងទទួលបានឱកាសប្រកួតបាល់ទាត់កាន់តែច្រើន។

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកជាសំណួរដល់បងប្អូនដែលស្រឡាញ់កីឡាបាល់ទាត់នៅខេត្តស្វាយរៀងថា «ជូនដល់បងប្អូនវិស័យបាល់ទាត់ខេត្តស្វាយរៀង ខ្ញុំចង់បង្កើត ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)។ តើបងប្អូនយល់យ៉ាងណាដែរ?
ខេត្តស្វាយរៀងអាចត្រូវបានចាត់ទុកជាទីកន្លែងដែលឈានមុខគេមុខសម្រាប់សកម្មភាពបាល់ទាត់ បន្ទាប់ពីថ្នាក់ដឹកនាំនៅខេត្តមួយនេះបានបង្កើតពានរង្វាន់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ប្អូនៗដែលស្រឡាញ់ចូលចិត្តលេងបាល់ទាត់។ ជាពិសេសពានរង្វាន់ស្វាយរៀងខាប់ត្រូវបានបង្កើតឈានដល់រដូវកាលទី៧ ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ និងស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំជាដើម។

ជាទូទៅពានរង្វាន់ Super Cup ជាការប្រកួតរវាងក្រុមជើងឯកជាមួយនឹងក្រុមជើងឯកដើម្បីដណ្តើមពានរង្វាន់មួយ។ ជាក់ស្តែង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតពានរង្វាន់ Cambodian League Super Cup ដែលក្រុមជើងឯកលីគកំពូលកម្ពុជាប្រកួតជាមួយក្រុមជើងឯកពានសម្តេចតេជោហ៊ុនសែននៅបើករដូវកាល។ នៅប្រទេសអង់គ្លេស និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោកក៏មានពានរង្វាន់លក្ខណៈបែបនេះដែរ។

និយាយដោយឡែក ពានរង្វាន់ Svay Rieng Super Cup អាចជាការប្រកួតរវាងក្រុមជើងឯកស្វាយរៀងខាប់ និងស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំដែលទើបតែបញ្ចប់ទៅកាលពីចុងឆ្នាំ២០២៤៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន