Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសុខាភិបាល

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការដឹកនាំគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តគម្រោងត្រីមាសទី១ និងត្រីមាសបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ មានគោលបំណង ពិភាក្សា និងស្វែងរកយន្តការដោះស្រាយ ដើម្បពន្លឿនការអនុវត្តគម្រោងឱ្យឆ្លើយតបទៅនឹងផែនការសកម្មភាព និងសូចនាករសំខាន់ៗ។

លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល ដែលបានខិតខំអនុវត្តគម្រោងក្នុងពេលកន្លងមក ដោយភ្ជាប់នូវអនុសាសន៍ណែនាំល្អៗ និងបានផ្តល់ការគាំទ្រដល់ក្រុមការងារអនុវត្តគម្រោង ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅរកការសម្រេចបានចំណុចដែលបានគ្រោងទុករបស់គម្រោង។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ប្រារព្ធនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជា រដ្ឋលេខាធិការ និងជានាយកគម្រោង សាស្ត្រាចារ្យ សាកលវិទ្យាធិការនៃ ស.វ.ស និងជាប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារបច្ចេកទេស ទីប្រឹក្សាក្រសួងសុខាភិបាល និងជាជំនួយការប្រធានគ្រប់គ្រងគម្រោង អនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម