ព័ត៌មានជាតិ
ក្រុមហ៊ុន៥នៅបារាំង បង្ហាញការចាប់អារម្មណ៍ខ្លាំងវិនិយោគនៅកម្ពុជា
ក្រោយទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានក្រុមហ៊ុនធំៗចំនួន៥នៅបារាំង បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន TotalEnergies គ្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ, ក្រុមហ៊ុន Blue Circle បង្ហាញពីការចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ជាពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់, ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF), ក្រុមហ៊ុន EDF វិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងក្រុមហ៊ុន Alstom វិនិយោគលើវិស័យដឹកជញ្ជូនផ្លូវដែក និងផលិតរថភ្លើងល្បឿនលឿន ជាដើម។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងសម្តែងក្តីរីករាយចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុនបារាំងទាំងអស់នេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជា មានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរសម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម ជាដើមដែលផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនទាំងនោះ។

ទន្ទឹមនេះ សម្តេច បានលើកទឹកចិត្តធុរកិច្ចបារាំងក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជា ក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ ការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ការថែទាំសុខភាព, អប់រំ បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត,បរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ជាដើម។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុននៅប្រទេសបារាំងចំនួន ៨០ក្រុមហ៊ុន នឹងមានឱកាសជួបសម្តេច ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចនៅប្រទេសបារាំង។ បើតាមអ្នកឧកញ៉ា លឹម ហេង ជំនួបនេះ ក៏បានផ្តល់ឱកាសឱ្យកម្ពុជា បានផ្សព្វផ្សាយពីសក្តានុពល កាលានុវត្តភាព ទៅដល់ក្រុមហ៊ុនទាំងអស់នោះ ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។ បើនិយាយថា ឱ្យមកវិនិយោគនៅកម្ពុជា គឺទីផ្សារតូចណាស់ ប៉ុន្តែកម្ពុជា បានចូលជាសហគន៍សេដ្ឋកិច្ចអាស៊ាន ដូច្នេះមកវិនិយោគនៅកម្ពុជា ដូចជាវិនិយោគនៅទីផ្សារអាស៊ានទាំងមូលផងដែរ ដែលមានប្រជាជនប្រមាណជាង ៦៦០លាននាក់។ លើសពីនេះទៀត កម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជាចិន, កម្ពុជា កូរ៉ខាងត្បូង អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ អាសិប ជាដើម។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង។

ជាមួយគ្នានេះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាចំនួន៦ធំៗដូចជា ៖ ទី១/អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។ ទី២/អនុស្សរណៈយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle។ ទី៣/អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail។ ទី៤/អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions។ ទី៥/អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និងទី៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មនៅតំបន់អឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមួយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


