Connect with us

ព័ត៌មានជាតិ

ស្រុកគងពិសី ដង្ហែក្បួនផ្សព្វផ្សាយ​គោលនយោបាយភូមិឃុំសុវត្ថិភាព យកឃុំ​មហាឬស្សីមុនគេ ​

បានផុស

នៅ

រដ្ឋបាលស្រុកគងពិសី ​នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីដង្ហែក្បួនយុទ្ធនា​ការ​ដើម្បីផ្សព្វផ្សាយ​អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅឃុំមហាឬ្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ​

​លោកអភិបាលស្រុកគងពិសីបានលើកថា គោលបំណងដែលដង្ហែក្បួនផ្សព្វផ្សាយ​គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនោះក៏បានចុះបិទលេខទំនាក់ទំនងនៅតាមខ្នងផ្ទះរបស់កងកម្លាំងរបស់ស្រុក ដើម្បីឱ្យពួកគាត់បានដឹង និងមានការអ្វីមួយដើម្បីទំនាក់ទំនងមកផ្ទាល់ ដែលមានហេតុការផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន។

លោកបានបន្តថា នឹងបន្តបិទ​លេខទូរស័ព្ទប៉ុស្តិ៍រដ្ឋបាល អធិការស្រុក អាវុធហត្ថស្រុក មណ្ឌលសុខភាព និងរដ្ឋបាល​ឃុំឱ្យបានគ្រប់ខ្នងផ្ទះដើម្បីងាយស្រួលទំនាក់ទំនង ទាន់ពេលវរលា ពេលមានករណីផ្សេងៗ អំពើហិង្សា ល្បែងស៊ីសង ចោលួច។ នៅក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយនេះដែរក៏សិស្សានុសិស្ស និងកងកម្លាំងប្រមាណ ៥០០នាក់ជាង។

សូមជម្រាបផងដែរថា នេះជាលើកដំបូងដែលស្រុកគងពិសីបានអនុវត្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលចាប់ផ្តើមអនុវត្តថ្ងៃដំបូងនៅឃុំមហាឬស្សី ហើយរដ្ឋបាលស្រុកក៏នឹងត្រៀមរៀបយុទ្ធនាការនេះខាងមុខនេះឱ្យបានគ្រប់ទូទាំងស្រុកតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ៨ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២១ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៤ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

ជីវិតកម្សាន្ដ២៦ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម