ព័ត៌មានជាតិ
ឆេះភោជនីយដ្ឋានមួយ ស្ទើរទាំំងស្រុង ហៅរថយន្តពន្លត់អគ្គិភ័យកាស៊ីណូថែម មកជួយពន្លត់
ខេត្តបន្ទាយមានជ័យ៖ ភោជនីយដ្ឋានមួយកន្លែងឆេះខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង សង្ស័យមកពីទុស្សេខ្សែភ្លើង នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា តាមមេការភោជនីយដ្ឋានមានឈ្មោះ ហេង ស្រេង ភេទប្រុស អាយុ៤០ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅព្រឹកនោះគេឃើញមានអណ្តាតភ្លើងឆេះចេញពីក្នុងភោជនីយដ្ឋានភ្លាមៗភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។




មួយសន្ទុះក្រោយមក អាជ្ញាធរនិងសមត្ថកិច្ចអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យមកពីក្រុមហ៊ុនកាស៊ីណូនានានិងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលក្រុង និងប្រើប្រាស់ឧស្ម័នបាញ់ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់៤គ្រឿង និងប្រើប្រាស់ទឹកអស់៤ស៊ីទែន ទើបអណ្តាតភ្លើងបានរលត់ថមថយទៅវិញទាំងស្រុងមិនបានឆេះរាលដាលដល់លំនៅដ្ឋានអ្នកផ្សេងទេ។
លោកវរសេនីយ៍ឯកសៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីីឆេះភោជនីយដ្ឋានខាងលើនេះខូចខាតទ្រព្យសម្បត្តិមួយចំនួន មានដូចជាម៉ាស៊ីនត្រជាក់១គ្រឿង អាំភ្លី១ឈុត សាឡុង១ឈុត និងកង្ហា២គ្រឿង៕
អត្ថបទ៖ វ៉ាន់ណាង
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


