ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បន្ទន់ឥរិយាបថ បញ្ជូនអ្នកការទូតទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យហាក់បន្ទន់ឥរិយាបថ បន្ទាប់ពីស្ថានភាពក្នុងប្រទេសកាន់តែវឹកវរ ដោយបានបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទៅចូលរួមក្នុងកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលឆ្នាំនេះឡាវធ្វើជាប្រធាន ក្រោយធ្វើពហិការក្នុងកិច្ចប្រជុំសំខាន់ៗនាពេលកន្លងមក ។

យោងតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ានទាំងអស់បានជួបប្រជុំគ្នានៅក្នុងទីក្រុងហ្លួងព្រះបាង ភាគខាងជើងប្រទេសឡាវដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ខណៈជំនួបនេះកើតមានឡើងនៅមុនខួប ៣ ឆ្នាំនៃរដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។
នៅក្នុងជំនួបនោះទៀតសោត មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមីយ៉ាន់ម៉ាដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាលយោធា ក៏គេសង្កេតឃើញកំពុងនិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត នៅក្នុងពិធីជប់លៀងមួយកាលពីថ្ងៃអាទិត្យកន្លងទៅ ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០២១ បានពហិការមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ចាប់តាំងពីប្លុកដែលមានសមាជិកទាំង ១០ បានឯកភាពនៅពេលនោះថា រាល់កិច្ចប្រជុំពាក់ព័ន្ធទាំងអស់ អនុញ្ញាតឲ្យមានតែអ្នកតំណាងមិនមែនជាអ្នកនយោបាយមកពីប្រទេសនេះចូលរួមប៉ុណ្ណោះ ។

ទន្ទឹមនោះ សារព័ត៌មាន Kyodo ក៏បានចុះផ្សាយដែរថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ឡាវមានឆន្ទៈចូលរួមជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈដំបូងឡើយ យោធាដឹកនាំដោយលោក Min Aung Hlaing បានចម្រាញ់រកមន្ត្រីជាន់ខ្ពស់ ដូចជា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនចូលរួមកិច្ចប្រជុំ ប៉ុន្តែផែនការនេះត្រូវបានសមាជិកអាស៊ានបដិសេធ ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រើកម្លាំងបង្ក្រាបក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងព្រៃផ្សៃ ប៉ុន្តែការប្រយុទ្ធគ្នារវាងកម្លាំងយោធា និងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចកាន់តែបែកផ្កាភ្លើង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ខណៈរហូតមកដល់ពេលនេះ យោធាមីយ៉ាន់ម៉ាកំពុងតស៊ូដើម្បីរក្សាការគ្រប់គ្រងនៅតំបន់ភាគខាងកើតប្រទេស ក្រោយទីក្រុងសំខាន់ៗជាច្រើនបានធ្លាក់ក្នុងកណ្ដាប់សម្ព័ន្ធបងប្អូន ៣ នាក់រួចទៅហើយ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


