ព័ត៌មានអន្ដរជាតិ
ស្ថានភាពកាន់តែវឹកវរ លេចមុខក្រុមទ័ពព្រៃមួយទៀតចេញធ្វើសង្គ្រាមបះ បោរជាមួយរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា
ស្ថានភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនទៅហើយ បន្ទាប់ពីលេចមុខក្រុមឧទ្ទាមទ័ពព្រៃថ្មីមួយទៀតចេញមកប្រយុទ្ធបះបោរប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលកំពុងបាត់បង់ការគ្រប់គ្រងផ្នែកជាច្រើនរបស់ប្រទេស ។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy កាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ ។

កម្លាំងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របានបើកការបាញ់បោះគ្រាប់ផ្លោង និងការវាយប្រហារតាមអាកាសលើទីប្រជុំជន Hsihseng ក្នុងតំបន់ស្វយ័ត Pa-O បន្ទាប់ពីកម្លាំងមកពីកងទ័ពរំដោះជាតិ Pa-O (PNLA) និងសម្ព័ន្ធបងប្អូន ៣ នាក់ ឬ “Three Brotherhood Alliance” ចិញ្ចឹមចិត្តដណ្តើមយកទីក្រុងនៅភាគខាងត្បូងរដ្ឋ Shan ពីរដ្ឋាភិបាលយោធា ។
អ្នកស្រុកបាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានផ្ទុះការវាយប្រហារតាមផ្លូវអាកាសលើទីប្រជុំជនក្នុងតំបន់ស្វយ័ត Pa-O កាលពីថ្ងៃពុធ ទី២៤ ខែមករា បន្ទាប់ពីសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងកងទ័ព PNLA រុលចូលទៅក្នុងទីក្រុងនៅពេលព្រឹក ហើយបានដុតប៉ុស្តិ៍ត្រួតពិនិត្យដែលគ្រប់គ្រងដោយទាហានយោធា ។
យន្តហោះចម្បាំងរបស់យោធាមួយគ្រឿងបានចេញប្រតិបត្តិការទម្លាក់គ្រាប់បែកមកលើទីក្រុងមួយនេះនៅពេលរសៀល ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកម្លាំងតស៊ូយោធាមីយ៉ាន់ម៉ា និងកងទ័ព PNLA ក៏ផ្ទុះឡើង នៅពេលល្ងាច ហើយបានអូសបន្លាយពេលរហូតដល់ម៉ោង ២ ទៀបភ្លឺ ។

កងទ័ព PNLA បាននិយាយថា យន្តហោះយោធាបើកការវាយប្រហារតាមអាកាសមកលើទីប្រជុំជន និងភូមិក្បែរនោះប្រមាណ ២០ លើកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ខណៈអ្នកស្រុកបានរត់គេចពីការវាយប្រហារនេះផងដែរ ។ ចំណែកក្រុមអ្នកជួយសង្គ្រោះបាននិយាយថា គិតត្រឹមថ្ងៃសុក្រ អ្នកស្រុកជាង ៩៥ ភាគរយបានភៀសខ្លួន ហើយនៅមានជាង ១០០ នាក់ទៀតកំពុងរង់ចាំរត់ចេញពីក្រុង ប៉ុន្តែយោធាបានបិទផ្លូវចេញចូលអស់ទៅហើយ ។
គួរបញ្ជាក់ថា នេះវាជាលើកទីមួយហើយដែលកងកម្លាំងតស៊ូទាំងនេះព្រួតដៃគ្នាវាយប្រហារទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងត្បូងរដ្ឋ Shan ស្របពេលដែលទីក្រុងជាច្រើននៅភាគខាងជើងនៃរដ្ឋមួយនេះ ត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃសម្ព័ន្ធបងប្អូន ៣ នាក់រួចទៅហើយ ចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន សួរ អ៊ុយក្រែន ថា បាញ់ទម្លាក់យន្តហោះឈ្លើយសឹកថ្ងៃមុនជាចេតនា ឬច្រឡំដៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


