ព័ត៌មានជាតិ
ផ្លូវផ្សារលើ ខេត្តបាត់ដំបង កាន់តែចង្អៀត និងមានការចាក់សំរាមចូលស្ទឹងសង្កែ
ផ្លូវមួយខ្សែដែលមានការធ្វើចរាចរណ៍ទៅមកនៅចំណុចផ្សារលើ ជាប់មាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នសឹងតែធ្វើដំណើរលេងរួច ដោយសារតែអាជីវករកាន់តែពង្រីកទីតាំងលក់មកលើចិញ្ចើមថ្នល់ទាំងសងខាង។ ជាមួយគ្នានេះ ក៏មានការចាក់សំរាមចូលស្ទឹងសង្កែបង្កក្លិនមិនល្អនៅម្ដុំនោះផងដែរ។ ទីតាំងផ្សារលើនេះ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានផ្លូវព័ទ្ធជុំវិញ។

មួយរយៈក្រោយមកនេះ គេសង្កេតឃើញថា អ្នកធ្វើដំណើរមានការរអ៊ូរទាំខ្លាំង ដោយសារអាជីវករចាប់ផ្ដើមដាក់ឆត្រជាដំបូលដើម្បីលក់ទំនិញនៅសងខាងផ្លូវ ដែលបញ្ហានេះកាន់តែធ្វើឱ្យទ្រូងផ្លូវរួមតូច ស្ទើរតែឆ្លងកាត់មិនកើត កុំថាឡើយរថយន្ត ឬម៉ូតូកង់បី ត្រឹមតែម៉ូតូ ក៏សឹងតែពិបាកក្នុងការធ្វើដំណើរ ព្រោះចង្អៀតខ្លាំងពេក។

ម្យ៉ាងវិញទៀត ថ្មីៗនេះគេសង្កេតឃើញថា មានការប្រមូលសំរាមយកទៅចាក់ក្នុងច្រាំងស្ទឹងសង្កែ ដោយមិនព្រមចាក់ចូលទៅក្នុងធុងសំរាមឡើយ ដែលបញ្ហានេះបានបង្កឱ្យមានធុំក្លិនមិនល្អ ហើយក៏អាចខូចបរិស្ថានដល់ស្ទឹងសង្កែផងដែរ ប្រសិនបើពួកគាត់ទាំងអស់មិនព្រមចូលរួមថែរក្សាឱ្យបានល្អទេនោះ។

ជុំវិញបញ្ហានេះ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា តាំងពីអាណត្តិមុន ច្រាំងស្ទឹងសង្កែត្រង់ចំណុចខាងលើ មានការបាក់ដីមួយចំនួន ទើបអាជ្ញាធរមានការពិបាកក្នុងការអនុញ្ញាតឱ្យរថយន្តបើកបរឆ្លងកាត់ ហើយក៏ចេះតែបណ្ដោយឱ្យអាជីវករលក់បែបនេះជារៀងរហូតមក។ តែទោះយ៉ាងណា លោកនឹងចុះទៅពិនិត្យជាក់ស្ដែង និងលើកយកប្រធានបទនេះទៅពិភាក្សា និងរាយការណ៍ជូនលោកអភិបាលខេត្ត ដើម្បីរកវិធីបើកផ្លូវនេះឡើងវិញ។ ដោយឡែករឿងសំរាមដែលមានការចាក់ចូលទៅក្នុងច្រាំងស្ទឹងសង្កែ លោកនឹងរកវិធានការដើម្បីទប់ស្កាត់ឱ្យបាន។

គួរបញ្ជាក់ថា ដោយឡែកសម្រាប់ជ្រុងខាងកើតផ្សារ គឺជាប់នឹងដងស្ទឹងសង្កែ ហើយក៏មានផ្លូវកៅស៊ូធំទូលាយផងដែរ ដោយមិនមានការកកស្ទះចរាចរណ៍នោះឡើយ ព្រោះពីមុនអាជីវករលក់ដូរតែក្នុងបរិវេណផ្សារ និងក្រោមសំយាបផ្សារតែប៉ុណ្ណោះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


