កីឡា
ទីបំផុតប៉ូលិសបារីសបានប្រាក់បន្ថែម ក្រោយតវ៉ាក្នុងកីឡាអូឡាំពិក២០២៤
ប៉ូលិសបារាំងដែលត្រូវបានចាត់តាំងឱ្យការពារសន្តិសុខព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ទីបំផុតត្រូវបានធានាការបង់ប្រាក់បន្ថែមសម្រាប់ការងាររបស់ពួកគាត់ ចំពេលមានការតវ៉ារីករាលដាល និងការប្រមូលផ្តុំពីសហជីពដែលស្វែងរកលក្ខខណ្ឌប្រាក់ខែកាន់តែប្រសើរ។
ប៉ូលិសបារាំងដែលធ្វើការនៅកីឡាអូឡាំពិកទីក្រុងប៉ារីស នឹងទទួលបានប្រាក់ទូទាត់មួយដងចាប់ពី ១,៩០០អឺរ៉ូ ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ៍ ជាផ្នែកនៃកិច្ចព្រមព្រៀងប្រាក់បៀវត្សរ៍សាធារណៈ។
បុគ្គលិកផ្នែកសាធារណៈជាច្រើននៅក្នុងប្រទេសបារាំង រួមទាំងកងកម្លាំងសន្តិសុខ គិលានុបដ្ឋាយិកា និងអ្នកបើកបររថភ្លើង ក៏កំពុងជំរុញឱ្យមានការបង់ប្រាក់បន្ថែមសម្រាប់ការបោះបង់ការឈប់សម្រាករបស់ពួកគេក្នុងខែកក្កដា និងសីហា ដើម្បីបម្រើដល់ការប្រកួតកីឡាក្នុងសកម្មភាពទទួលភ្ញៀវទេសចរណ៍ និងអ្នកគាំទ្ររាប់លាននាក់ដែលរំពឹងទុកចូលមកប្រទេសបារាំង ជាពិសេសនៅទីក្រុងប៉ារីស និងតំបន់ជុំវិញ។
នៅក្នុងបរិបទនេះ សហជីព “Confédération Générale du Travail” តំណាងឱ្យបុគ្គលិករថភ្លើងក្រោមដីនៅទីក្រុងប៉ារីស បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានជូនដំណឹងអំពីកូដកម្មដែលអាចកើតមាន សូម្បីតែក្នុងរដូវក្តៅ ដែលជាផ្នែកនៃយុទ្ធសាស្រ្តរបស់ពួកគេ ដើម្បីទទួលបានការដំឡើងប្រាក់ខែ និងប្រាក់រង្វាន់។
ប្រាក់ឈ្នួលអតិបរមាចំនួន ១,៩០០អឺរ៉ូបានយល់ព្រមជាមួយប៉ូលិស បន្ទាប់ពីការតវ៉ារយៈពេលពីរថ្ងៃក្នុងខែមករា និងខ្ពស់ជាងការស្នើរសុំដំបូងដោយក្រសួងមហាផ្ទៃ។ ទោះបីជាយ៉ាងណា មន្ត្រីទាំងអស់មិនត្រូវបានគេរំពឹងថា នឹងទទួលតាមចំនួនគ្រប់គ្នានោះទេ ដោយអាចទទួលបានតិចជាងនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin បាននិយាយក្នុងលិខិតមួយទៅមន្រ្តីដែលបានផ្តល់ដំណឹងទៅសារព័ត៌មាន AFP ថា ៖«ប្រាក់លើកទឹកចិត្តនឹងប្រែប្រួលទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ»។
ប្រទេសបារាំងនឹងរៀបចំការប្រកួតកីឡាអូឡាំពិក ជាលើកទី៣ ចាប់តាំងពីការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩០០ ដែលអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាការបរាជ័យរបស់អង្គការ។ បារាំងបានជោគជ័យនៅក្នុងការរៀបចំកាលពីឆ្នាំ១៩២៤។
កងកម្លាំងសន្តិសុខប្រហែល ៣៥,០០០នាក់ នឹងមិនត្រូវបានអនុញ្ញាតឲ្យឈប់នៅថ្ងៃវិស្សមកាលឡើយ ហើយពួកគេត្រូវបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកពី ថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


