កីឡា
មនុស្សខ្ទង់៣០ម៉ឺននាក់ចូលរួមពិធីបើកកីឡាអូឡាំពិកឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានប៉ាន់ស្មានពីមនុស្សប្រមាណ៣០ម៉ឺននាក់នឹងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ។
ពិធីបើកនេះនឹងមានក្បួនដង្ហែរចម្ងាយ៦គីឡូម៉ែត្រតាមដងទន្លេសេន (Seine) នៅថ្ងៃទី២៦ ខែកក្កដា ដែលនឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកដំបូងធ្វើពិធីបើកនៅក្រៅពហុកីឡដ្ឋាន។ វានឹងប្រព្រឹត្តទៅចំពេលមានការព្រួយបារម្ភអំពីសន្តិសុខ ខណៈប្រទេសបារាំងកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើភេរវកម្ម។
កាលពីថ្ងៃពុធ លោក Darmanin បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍បារាំង France 2 ថា ៖«គំនិតនេះគឺថានឹងមានមនុស្ស ១០ម៉ឺននាក់នៅច្រកខាងក្រោម (សំបុត្របង់ប្រាក់) និងច្រើនជាង២០ម៉ឺននាក់នៅជួរខាងលើ (សំបុត្រឥតគិតថ្លៃ)»។
មុនការកំណត់មនុស្សប្រមាណ៣០ម៉ឺននាក់ខាងលើ លោក Darmanin កាលពីខែឧសភា ឆ្នាំ២០២៣ ធ្លាប់បាននិយាយថា មនុស្សប្រមាណ៦០ម៉ឺននាក់ត្រូវបានរំពឹងចូលរួមក្នុងពិធីបើក ប៉ុន្តែគណៈកម្មការរៀបចំបានបញ្ជាក់ថា ការប៉ាន់ប្រមាណនោះមិនមែនជាចំនួនចុងក្រោយនោះទេ។
ពួកគេបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅសារព័ត៌មាន Reuters ថា ៖«ដូចរដ្ឋាភិបាលបារាំងបានបង្ហាញ ការសម្រេចចិត្តចុងក្រោយលើទំហំកីឡដ្ឋាននឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃដំណើរការពិគ្រោះយោបល់នៅនិទាឃរដូវឆ្នាំ២០២៤»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


