ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីនកើនឡើង ដោសារគ្រោះទឹកជំនន់ និងបាក់ដី
ចំនួនអ្នកស្លាប់ដោយសារការបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសហ្វីលីពីនក្នុងសប្តាហ៍កន្លងទៅនេះ បានកើនឡើងដល់ ១៤ នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសៅរ៍ ទី
៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ទឹកភ្លៀងបានវាយលុកខ្លាំងទៅលើផ្នែកខ្លះនៃកោះ Mindanao ដែលជាកោះធំទី២របស់ប្រទេសហ្វីលីពីន អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយកត្តានេះបានបង្ខំមឱ្យនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនទៅរកទីទួលសុវត្ថិភាព និងជម្រកសង្គ្រោះបន្ទាន់។
យ៉ាងណាមិញ មានមនុស្សចំនួន ១០នាក់បានស្លាប់ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ នៅក្នុងខេត្ត Davao de Oro ដោយសារគ្រោះថ្នាក់អំឡុងភ្លៀងធ្លាក់ខ្លាំង និងជាច្រើនថ្ងៃជាប់គ្នា។ ហើយទន្ទឹមគ្នានេះ មន្ត្រីព័ត៌មានខេត្តម្នាក់ឈ្មោះលោក Fe Maestre បានប្រាប់ AFP ថា ពីមុនមក លោកមិនដែលបានជួបគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបែបនេះឡើយ ។
មន្ត្រីជួយសង្គ្រោះម្នាក់ឈ្មោះ Jaiasent Cabactulan បានប្រាប់ AFP ថា នៅក្នុងខេត្ត Davao del Norte ដែលជាខេត្តព្រំប្រទល់ជាមួយខេត្ត Davao de Oro បានកើតឡើងនៃគ្រោះធម្មជាតិរអិលបាក់ដី ដោយសារកត្តាទឹកភ្លៀង ដោយបានកប់មនុស្ស ៤ នាក់នៅក្នុងផ្ទះមួយកន្លែង ក្នុងក្រុង Kapalong ។
ទឹកជំនន់បានរីករាលដាលនៅក្នុងខេត្តមួយចំនួន ដែលនៅជាប់នឹងខេត្ត Agusan del Sur បណ្ដាលឱ្យលិចភូមិ និងដំណាំអ្នកស្រុក។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត លោក Alexis Cabardo បានប្រាប់វិទ្យុក្នុងស្រុកកាលពីថ្ងៃសៅរ៍ថា វាអាចចំណាយពេល៥ ឬប្៦ថ្ងៃ ដើម្បីឱ្យទឹកជំនន់ស្រកវិញ ប៉ុន្តែទឹកនៅហូរកាន់តែច្រើនចុះពីទីខេត្ត Davao de Oro ។
សូមបញ្ជាក់ថា ហ្វីលីពីន ជាប្រទេសមួយ បានជាប់ឈ្មោះលើតារាងក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


