Connect with us

កីឡា

លីប៊ើរ៉ូដ៏ល្អ សេង គីមហាប់ បង្ហាញគោលដៅឆ្ពោះទៅឆ្នាំ២០២៥

បានផុស

នៅ

កីឡាករ​លីប៊ើរ៉ូប (Libero) ដ៏​ល្អ​ សេង គីមហាប់ បាន​​ប្តេជ្ញា​ជួយ​ក្លិប​​បាល់ទះ​វិសាខា​ឲ្យ​ឈ្នះ​ជើង​ឯកលីគ​បាល់ទះ​កំពូល​កម្ពុជា​រដូវ​កាល​ដំបូង ឆ្នាំ​២០២៤ ដើម្បី​​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​ជាតិ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តើម​ចេញ​ពីការ​លេង​នៅ​​ក្រុម​សាលា​បឋម​សិក្សា និង​វិទ្យាល័យ សេង គីមហាប់ បាន​ជាប់​ឈ្មោះ​ក្រុម​បាល់ទះ​ខេត្ត​សៀម​រាប់​លេង​ពាន​រង្វាន់លីអូខាប់។ កីឡាករ​បាន​និយាយ​ថា ៖«ពាន​រង្វាន់មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ចាំ​មិន​ភ្លេច​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​លីអូខាប់នៅ​ឆ្នាំ​២០១៤ ដែល​ខ្ញុំ​បាន​ជួយ​ក្រុម​ខេត្ត​សៀម​រាប​បាន​ឈ្នះ​មេដាយ​មាស។ កាលណោះ​មាន​ការ​ប្រកួត​ជា​មួយ​ក្រុម​ខេត្ត​ផ្សេង​ៗ»។

បន្ទាប់​ពី​លេច​ធ្លោ​ក្នុង​ការ​លេង​ឲ្យក្រុម​ខេត្ត​សៀមរាប រូប​គេ​ត្រូវ​បាន​នាំ​ចូល​វិសាខា​ដែល​ជា​ក្រុម​បាល់ទះ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កីឡាករ​បាន​រៀប​រាប់​ថា រូប​គេ​បាន​រៀន​សូត្រ​ជា​ច្រើន​អំពី​រៀម​ច្បង​នៅ​វិសាខា ពី​ព្រោះ​ពួក​គាត់​មាន​បទ​ពិសោធ​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ជា​ពិសេស​ពួក​គាត់​បាន​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​​ដែល​​បាន​ចែក​រំលែក​បទ​ពិសោធ​ដល់​ខ្លួន។

សេង គីមហាប បាន​និយាយ​ថា ៖«ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​វិសាខា កីឡាករ​រៀម​ច្បង​ដែល​បាន​​ចែក​រំលែក​បទ​ពិសោធ​ល្អ​ៗ​​ដល់​ខ្ញុំ​ដើម្បី​អភិវឌ្ឍ​ខ្លួន»។

បុរស​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​សៀមរាប​បានលើក​ឡើង​ថា តាមទម្រង់​លេង​បច្ចុប្បន្ន​អាច​ផ្តល់​ឲ្យ​រូប​គេ​ជាប់​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែត្រឹម​សមត្ថភាពបច្ចុប្បន្ន​គឺ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ចង់​បាន​​ដើម្បី​ជាប់​ជម្រើស​ជាតិ​​ឡើយ។

កីឡាករ​បាន​និយាយ​ថា ៖«គោល​ដៅ​ចម្បង​របស់​​ខ្ញុំ​​ពេល​នេះ​​គឺ​ជួយ​វិសាខា​ឲ្យ​ឈ្នះ​​ជើង​ឯក​តេជោលីគ​ដើម្បី​ឱកាស​ជាប់​​​ជម្រើស​ជាតិ​កម្ពុជា​​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ។ បើ​ខ្ញុំ​ជួយ​វិសាខា​ឈ្នះ​ជើង​ឯក​តេជោលីគ ខ្ញុំ​ជឿ​ថា កៅអីសម្រាប់​ជម្រើស​ជាតិ​នឹង​មាន​សម្រាប់​ខ្ញុំ​១០០%»។

ក្នុង​តួនាទី​ជា​អ្នក​ការពារ​បាល់​វ៉ៃ​ផ្តាច់​ព្រ័ត្រ សេង គីមហាប់ បាន​​ឲ្យ​ដឹង​ថា «តួនាទី​នេះ​ពិបាក​ទប់​បាល់​ខ្លាំង​គឺ​នៅ​ពេល​កីឡាករ​ការពារ​បិទ​អត់​សូវ​បាន​ល្អ តែ​បើ​ពួក​គាត់​ប្លុក​ខាង​មុខ​បាន​គឺ​មិន​សូវ​ពិបាក​ខ្លាំង​ទេ»។

សេង គីមហាប់ កើត​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៩៩​ ដែល​មាន​កម្ពស់​១.៨០​ម៉ែត្រ ទម្ងន់​៧០គីឡូក្រាម ពាវ​អាវ​លេខ​២៣​របស់​ក្រុម​វិសាខា។ ដោយ​មាន​កាយ​សម្បទា​អំណោយ​ផល​ពី​ធម្មតា រូប​គេ​បាន​ចាប់​អារម្មណ៍​លើ​កីឡា​បាល់ទះ​តាំង​ពី​តូច និង​បាន​ចាប់​ផ្តើម​លេង​នៅ​ឆ្នាំ​២០០៧៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤៤ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម