ព័ត៌មានជាតិ
«សម្រស់កោះហាន» មានលក្ខណៈពិសេសអ្វីខ្លះ ទើបត្រូវចាត់ទុកជាទីតាំងដ៏ទាក់ទាញក្នុងខេត្តស្ទឹងត្រែង?
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានក្លាយទៅជាទីតាំងទេសចរណ៍មួយកន្លែងដ៏ទាក់ទាញក្នុងខេត្តស្ទឹងត្រែង។
«សម្រស់កោះហាន» បានស្រូបទាញអារម្មណ៍ភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ ដែលនេះជាកត្តាមួយជួយជំរុញជីវភាពប្រជាសហគមន៍ឲ្យកាន់តែល្អប្រសើរផងដែរ។

ទន្ទឹមនេះ ចង់ដឹងថាតើសហគមន៍អេកូទេសចរណ៍ «សម្រស់កោះហាន» មានលក្ខណៈពិសេសបែបណាខ្លះ ទើបអាចស្រូបទាញទេសចរណ៍ទៅលេងកម្សាន្តបែបនេះ?
សហគមន៍អេកូទេសចរណ៍ «សម្រស់កោះហាន» មានភូមិសាស្ត្រស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ដែលភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងតាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែងនិងមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍។ នេះបើតាមការរៀបរាប់ដោយក្រសួងទេសចរណ៍រំលេចពីភូមិសាស្រ្តតំបន់ទេសចរណ៍សម្រស់កោះហាន។

«សម្រស់កោះហាន» បានទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្ត ដោយនៅទីនោះមានទីកន្លែងទាក់ទាញជាច្រើន ដូចជា ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ, ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ)។ ក្រៅពីនេះ «សម្រស់កោះហាន» ក៏សក្ដិសមផងដែរសម្រាប់អ្នកចូលចិត្តរំសាយអារម្មណ៍បែបបោះតង់ មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់តាមព្រៃលិចទឹក។
ជាងនេះទៀត ក៏អាចពិសាអាហារប្រចាំតំបន់ដែលរៀបចំដោយសហគមន៍ផ្ទាល់ និងអាចស្នាក់នៅផ្ទះស្នាក់សហគមន៍ និងរៀនសូត្រពីជីវភាពរស់នៅអ្នកលើកោះ។

ក្រៅពី «សម្រស់កោះហាន» ដែលបានអូសទាញទេសចរពីគ្រប់មជ្ឈដ្ឋានទៅលេងកម្សាន្ត ខេត្តស្ទឹងត្រែងដែលស្ថិតនៅភូមិភាគឦសានមានព្រំប្រទល់ជាប់ប្រទេសឡាវ មានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដូចជា ទឹកជួរអូរចាប ប្រាសាទព្រះគោ ឆ្នេរខ្សាច់ចម្ការក្រូច រមណីយដ្ឋានអេកូទេសចរណ៍ភ្នំជម្រកសត្វ កោះទន្សាយតំបន់រ៉ាមសារ ឆ្នេរខ្សាច់សេកុង និងទីតាំងទាក់ទាញជាច្រើនកន្លែងទៀត ដែលបានទាញលំហូរទេសចរទៅលេងក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់៕


រូបភាព៖ Koh Han Community Based Ecotourism
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


