Connect with us

KPT+

សេចក្តីក្លាហានតើទាក់ទិនអ្វីនឹងភាពជាអ្នកដឹកនាំឆ្នើម?

បានផុស

នៅ

ភាពក្លាហានមិនសុទ្ធតែមានពីកំណើតនោះទេ ប៉ុន្តែជាសមត្ថភាពដែលមនុស្សអាចវឹកហាត់បាន។ សម្រាប់បុគ្គលមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ សូមសាកល្បងគន្លឹះ ៤ ដែលជួយអភិវឌ្ឍសេចក្តីក្លាហានដោយខ្លួនឯង៖

១. ក្លាហាន មានន័យថា ហ៊ានប្រឈម

ក្លាហានប្រៀបដូចទម្លាប់មួយ ជួនកាលវាត្រូវការបណ្ដុះដោយការអនុវត្តជារឿយៗ។ រាល់ពេលដែលអ្នកមានអារម្មណ៍ទាក់ទើរ ឬជាប់គាំងដោយសារតែបញ្ហា នោះតម្រូវឱ្យ ប្រឈមមុខជាមួយវា។ ពេលខ្លះអ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលហ៊ានធ្វើបែបនេះ ស្មារតីនៃភាពក្លាហាននឹងកាន់តែរឹងមាំ។

២. ក្លាហាន មានន័យថា តស៊ូ

ក្លាហានរបស់បុគ្គលម្នាក់ ជាការទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់ដែលបានធ្វើ ដោយមិនយកលេស ឬគេចវេសពីកំហុសដែលខ្លួនបង្កើតឡើយ។ ទោះបីជាបញ្ហាលំបាក ឬអារម្មណ៍តានតឹងក៏ដោយ អ្នកត្រូវតែអត់ធ្មត់ ហើយស៊ូទ្រាំប្រជែងជាមួយនឹងរឿងរ៉ាវទាំងនោះ រហូតដល់អ្វីៗចាប់ផ្តើមប្រសើរឡើង។

៣. ក្លាហាន មានន័យថា ហ៊ានធ្វើ

មនុស្សម្នាក់អាចក្លាយជាមេដឹកនាំឆ្នើមបាន លុះត្រាតែខ្លួនព្រមចាប់ផ្ដើមធ្វើសកម្មភាពមុនអ្នកណាទាំងអស់ ហើយធ្វើដោយគ្មានការបង្ខិតបង្ខំ។ អ្នកត្រូវតែបង្ហាញទង្វើជាមុនសម្រាប់អ្នកដើរតាមខ្លួន និងជម្រុញអ្នកដទៃជានិច្ចនូវអ្វីដែលពួកគេមិនហ៊ានបញ្ចេញសកម្មភាពឬនិយាយចេញមក។

៤. ក្លាហាន មានន័យថា ប្រថុយប្រថាន

គ្មានរឿងអស្ចារ្យណាកើតឡើងចំពោះមនុស្សកំសាកនោះទេ ​វាកើតបានតែចំពោះមនុស្សដែលហ៊ានប្រថុយនឹងហានិភ័យប៉ុណ្ណោះ។ មានតែបុគ្គលហ៊ានប្រថុយជាមួយហានិភ័យទេ ដែលអាចឆ្ពោះទៅដល់ទិសដៅនិងបង្កើនការរីកចម្រើនទៅមុខ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែហ៊ានធ្វើដំណើរឆ្ពោះទៅមុខបន្ត ទើបលទ្ធផលមិនដូចអតីតកាល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ៩ នាទីutes មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

កីឡា៣៤ នាទីutes មុន

មុន​ពេល​ចាកចេញ លោក Munoz ចាត់​ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជា​កន្លែង​ដ៏​ត្រឹម​ត្រូវក្នុង​អាជីព​

កីឡា៣៧ នាទីutes មុន

លន​ បញ្ញា​ អំពាវនាវ​អ្នក​នៅ​ជិតៗ​រដ្ឋ​វ៉ាស៊ីនតោន​សូម​មក​គាំទ្រ​ក្រុម​គុនខ្មែរ​ប្រកួត​នៅ​ថ្ងៃទី៣១​ ឧសភា​

Sokha Hotels

ព័ត៌មានពេញនិយម