ព័ត៌មានជាតិ
ក្រសួងការងារដាក់ចេញទិសដៅការងារអាទិភាពចំនួន១០ចំណុច សម្រាប់អនុវត្តនៅឆ្នាំ២០២៤
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤នេះ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន ១០ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៤។

បើតាមប្រសាសន៍លោករដ្ឋមន្ត្រី, ក្រសួងការងារនឹងអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចទី១ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចធិបតី។ ទី២-ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ៣-បន្តជំរុញនិងលើកទឹកចិត្តឱ្យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
លោកបន្ថែមថាទី៤ ក្រសួងនឹងបន្តការយកចិត្តទុកដាក់លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវការការពារសិទ្ធិ ជំនាញវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម។ ៥-បន្តពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និងអង្គការវិជ្ជាជីវ: ទាំងកម្រិតទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានគូសបញ្ជាក់ថា ទី៦ ក្រសួងនឹងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមគាំទ្រដល់ការបង្កើនសមត្ថភាពជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling)។ ទី៧-ពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាការងារសាធារណៈ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្ដល់ប្រឹក្សាយោបល់ការងារអាជីព។

និងទី៨-លុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ និងការបង្ការទប់ស្កាត់ និងការអនុវត្តនូវវិធានការច្បាប់ម៉ឺងមាត់បំផុត។ ទី៩-បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដែលធ្វើឱ្យភាគីទាំង៥ សប្បាយចិត្ត។

លោកបានគូសបញ្ជាក់ថា ទី១០ គឺការបន្តចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការដើម្បីបង្កើនប្រសិទ្ធភាពការងារ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈដើម្បីឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន, អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងកសាងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


