ជីវិតកម្សាន្ដ
លេចមុខសម្ដែងតាំងពីកុមារ ពេលនេះ Charlette ពេញរូបពេញឆោម ស្អាតមើលមិនស្គាល់
តារាសម្ដែងស្រករក្រោយ Charlette Wasita Hermenau បានលេចមុខដើរតួតាំងពីតែនៅវ័យកុមារ ដែលកាលណោះនាងដើរតួជា Raya ក្នុងភាពយន្តថៃក្រោមចំណងជើងថា Crazy old bastard លើប៉ុស្តិ៍លេខ៣ ដោយទទួលបានភាពល្បីល្បាញខ្លាំង ដោយសារតែសកម្មភាពតួអង្គឆ្នាសឆ្នើមមាត់បប៉ាច់បប៉ោចរកអ្នកណាប្រៀបពុំដូច។

ដោយឡែកនៅថ្ងៃទី១០ ខែកុម្ភៈ នេះផងដែរ ទស្សនិកជនដែលនិយមតាមដាននូវរឿងភាគថៃកាលពីប៉ុន្មានឆ្នាំមុន បានរម្លឹកឡើងវិញនូវតួអង្គកុមារី Raya ក្នុងវគ្គថ្មី២០២៤ បន្ទាប់ពីរឿងនេះបានចាក់ផ្សាយអស់រយៈពេលជាច្រើនឆ្នាំមក ប៉ុន្តែប្រយោគដ៏ក្តៅគគុកក្នុងសាច់រឿង នៅតែទទួលបានល្បីពេញអ៊ីនធឺណិតមកទល់សព្វថ្ងៃ។
បន្ថែមពីឈុតឆាកដែលនាងធ្លាប់សម្ដែងកាលប៉ុន្មានឆ្នាំមុនទទួលភាពល្បីល្បាញ ឥលូវនេះអ្នកគាំទ្ររបស់តារាសម្ដែងវ័យក្មេង Charlette បានបើកកកាយនូវសម្រស់របស់នាងក្នុងវ័យ១៩ឆ្នាំ ដោយម្នាក់ៗបានធ្វើការទស្សទាយថា នៅថ្ងៃខាងមុខសម្រស់ដ៏ស្រស់សោភារបស់នាងនឹងក្លាយជាតារាឆ្នើមនាពេលអនាគតជាក់ជាមិនខានឡើយ។
អ្វីដែលកាន់តែពិសេសនោះគឺ Charlette Wasita ក៏បានលេចមុខសម្ដែងក្នុងភាពយន្ត Bangkok Kanika កំពុងទទួលបានប្រជាប្រិយភាពនៅលើប៉ុស្តិ៍ One31 ដែលត្រៀមនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ខណៈរឿងពេស្យាចារមួយនេះទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ដោយសារតែមានវត្តមានបវរកញ្ញាEngfa ចូលរួមសម្ដែងមួយរូបផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខបុរសប្លែកមុខម្នាក់ នៅផ្ទះ Aum អ្នកគាំទ្រស្មានថាជាប្អូនប្រុស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


