ជីវិតកម្សាន្ដ
លេចមុខបុរសប្លែកមុខម្នាក់ នៅផ្ទះ Aum អ្នកគាំទ្រស្មានថាជាប្អូនប្រុស
ឃ្លិបវីដេអូមួយបានក្លាយជាចំណាប់អារម្មណ៍ក្តៅលើបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសថៃ បន្ទាប់ពីតារាស្រី Aum Patchrapa បានចែករំលែកតាមរយៈ Instagram Story របស់នាងផ្ទាល់ ដោយបង្ហាញនូវពេលវេលាដ៏រំភើបនៃអំណោយដែលទទួលបាន ខណៈដែលអ្នកគាំទ្រផ្ដោតសំខាន់លើបុរសប្លែកមុខម្នាក់។
តាមរយៈការបង្ហោះរបស់តារាស្រីរៀមច្បងរូបនេះលើគណនីផ្ទាល់ខ្លួន ដែលបង្ហាញពីអំណោយដ៏ពិសេសជារូបតុកត្តា POP MART MEGA Space Molly 1000% Little Painter ដែលផ្ញើដោយផ្ទាល់ដោយអ្នកគាំទ្រមកពីប្រទេសចិន។ ចំពេលបរិយាកាសនៃការភ្ញាក់ផ្អើល និងរីករាយរបស់អ្នកទទួលអំណោយ បានបង្ហាញឲ្យឃើញមនុស្សប្រុសម្នាក់ដែលគ្រប់គ្នាគិតស្មានថាជាប្អូនប្រុសរបស់ Aum Patcharapa។
លើសពីនេះទៀតសោត អ្នកគាំទ្រររបស់នាងលែងសូវផ្ដោតលើ Aum ហើយនាំគ្នាសម្រុកលើបុរសប្លែកមុខដែលកំពុងតែបើកកាដូរហូតចុលបញ្ចេញមតិចោតជាសំណួរថា បុរសម្នាក់នេះជានរណា? ប៉ុន្តែគ្មានអ្នកណាដឹងឡើយថា បុរសរូបនេះជាអ្នកណាមកពីណា។ ដោយសារតែរូបរាងសង្ហានិងទាក់ភ្នែកទស្សនិកជន ទើបធ្វើឲ្យគេគិតថាលោកអាចជាសាច់ញាតិរបស់ Aum ឬជាញាតិជិតខាងក៏អាចថាបាន។
យ៉ាងណាមិញ មិនឲ្យទស្សនិកជននិងអ្នកគាំត្ររង់ចាំយូរឡើយ មកទល់នឹងពេលថ្មីៗនេះ ទំព័រហ្វេកប៊ុក Aum Patcharapa Chaichua ដែលមានឈ្មោះថា Aum Patchara Fanclub បានចេញមកផ្តល់ព័ត៌មានទាំងស្រុង និងច្បាស់លាស់ថា តាមពិតទៅ កំលោះសង្ហាម្នាក់នេះ មិនមែនជាប្អូនប្រុស ឬបងប្អូនជីដូនមួយរបស់ Aum Patcharapa នោះទេ។ បន្ទាប់ពីឮបែបនេះហើយអ្នកគាំទ្រជាច្រើនផ្ដោតលើរឿងមួយទៀតថា Aum អាចនឹងមានដំណឹងល្អឆាប់ៗប្រាប់អ្នកគាំទ្រឬយ៉ាងណា?


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយល្បីក្នុងរឿងពេស្យា ថៅកែ MGI ប្រកាសក្ដែងៗថា សុំដំឡើងថ្លៃខ្លួនរបស់ Engfa
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


