ព័ត៌មានអន្ដរជាតិ
បុគ្គលមួយរូប ប្រកាសចូលខ្លួនដឹកនាំអាមេរិក ជំនួសលោក បៃដិន បើករណីបន្ទាន់ណាមួយ កើតឡើង
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានប្រាប់កាសែត Wall Street Journal ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលជំនួសតំណែងប្រធានាធិបតី ចូ បៃដិន ប្រសិនបើចាំបាច់ ខណៈមានកង្វល់កាន់តែខ្លាំង ជុំវិញបញ្ហាអាយុនិងសុខភាព។

សេចក្តីប្រកាសរបស់លោកស្រី Harris កើតឡើងមួយសប្តាហ៍ បន្ទាប់ពីអនុប្រធានាធិបតីរូបនេះ ត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីការត្រៀមខ្លួនដឹកនាំប្រទេសដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាជន ក្នុងករណីលោក បៃដិន សម្រាកពីការងារដោយសារបញ្ហាបន្ទាន់ណាមួយ។
តាមការចុះផ្សាយរបស់ Wall Street Journal កាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ, លោកស្រីបញ្ជាក់ថា “ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំប្រទេសបម្រើប្រជាជន។ គ្មានអ្វីត្រូវឆ្ងល់ទេ! អ្នកដែលឃើញការងាររបស់ខ្ញុំ ច្បាស់ជាដឹងអំពីសមត្ថភាពដឹកនាំរបស់ខ្ញុំហើយ”។

ត្បិតលើកសរសើអំពីជំនាញភាពជាអ្នកដឹកនាំរបស់ខ្លួនក៏ដោយ ប៉ុន្តែលោកស្រី Harris នៅតែត្រូវការបញ្ចុះបញ្ចូលអ្នកបោះឆ្នោតមួយចំនួន ព្រោះថាបច្ចុប្បន្ន អត្រាគាំទ្ររបស់លោកស្រី ហាក់ធ្លាក់ចុះខ្លាំងមែនទែន។
យោងតាមការស្ទង់មតិថ្មីដោយ NBC, អត្រាគាំទ្រអនុប្រធានាធិបតីរូបនេះ បានធ្លាក់ចុះដល់កម្រិតទាបថ្មី ដោយមានអ្នកឆ្លើយសំណួរប្រមាណ៥៣% មិនពេញចិត្តលោកស្រី ហើយមានតែ២៨%ប៉ុណ្ណោះ ដែលបង្ហាញថា លោកស្រីមានភាពវិជ្ជមាន។
ទោះទើបផ្សព្វផ្សាយជាសាធារណៈនៅពេលនេះក៏ពិតមែន ប៉ុន្តែការកត់សម្គាល់របស់លោកស្រី Harris ខាងលើ កើតឡើងមុនការទម្លាយឯកសារដែលចងក្រងដោយទីប្រឹក្សាពិសេសសហរដ្ឋអាមេរិក Robert Hur ដែលចោទជាក្តីព្រួយបារម្ភកាន់តែខ្លាំង អំពីសុខភាពរបស់ប្រធានាធិបតី។

របាយការណ៍របស់លោក Hur បានចាត់ទុកលោក បៃដិន អាយុ ៨១ឆ្នាំ ជា “បុរសចំណាស់ដែលមានការចងចាំខ្សោយ” ហើយកត់សម្គាល់ថា ប្រធានាធិបតីបានបង្ហាញឲ្យគេគ្រប់គ្នាឃើញជាសាធារណៈ អំពីផលលំបាករបស់គាត់។
យ៉ាងណាក្តី ការវាយតម្លៃនេះ ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិកចេញមុខបដិសេធយ៉ាងដាច់អហង្ការ ហើយលោក បៃដិន បានរៀបចំសន្និសីទសារព័ត៌មានមិនធម្មតាមួយ ដើម្បីធានាដល់សាធារណជនថា ការចងចាំរបស់គាត់គឺល្អ ថែមទាំងទាត់ចោលការចោទប្រកាន់ផ្សេងទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អនុប្រធានាធិបតីអាមេរិក ទៅដល់កូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលបានមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


