ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ថៃ ចេញបញ្ជាបង្កើនសង្គ្រាមបង្ក្រាបគ្រឿងញៀន ពិសេសទប់ស្កាត់លំហូរតាមព្រំដែន
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានចេញបញ្ជាឲ្យបង្កើនសង្គ្រាមបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន បន្ទាប់ពីមានមតិរិះគន់ចំពោះចំណាត់ការចុងក្រោយនៃរដ្ឋាភិបាលលរបស់លោកក្នុងការបញ្ឈប់លំហូរថ្នាំមេតំហ្វេតាមីចូលមកក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ ។

ថ្លែងក្នុងជំនួបជាមួយអគ្គស្នងការនគរបាលជាតិថៃកាលពីថ្ងៃចន្ទ លោក សេដ្ឋា បានលើកឡើងថា “ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែមុខព្រួញនៃរបៀបវារៈថ្នាក់ជាតិ ដូច្នេះកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវតែរូតរះកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសមួយនេះ ហើយជាក់ស្ដែង ទោះបីជាមានការចាប់រឹបអូសគ្រឿងញៀនកើនឡើង ៤ ដងកាលពីពេលថ្មីៗនេះក៏ដោយ ប៉ុន្តែគ្រឿងញៀននៅតែមានក្រាស់ក្រែលដដែល” ។
បញ្ជាបង្ក្រាបបទល្មើសគ្រឿងញៀនរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើង បន្ទាប់ពីមានមតិរិះគន់ទៅដល់ក្រសួងសុខាភិបាលដែលមានច្បាប់រឹតបន្តឹងប្រឆាំងនឹងឈ្មួញជួញដូរគ្រឿងញៀន មានភាពធូររលុងពេក ។ ក្រសួងអះអាងថា ជនណាដែលរកឃើញផ្ទុកថ្នាំញៀនលើស ៥ គ្រាប់ ចាត់ទុកជាអ្នកចែកចាយ ខណៈច្បាប់ពីមុនមកគឺកំណត់ ១០ គ្រាប់ ។ ចំណែកជនណាដែលប៉ូលិសរកឃើញមានថ្នាំញៀនចំនួន ៥ គ្រាប់ ឬតិចជាងនេះនឹងត្រូវចាត់ទុកជាអ្នកប្រើប្រាស់ និងផ្តល់ថ្នាំព្យាបាលជាជាងនាំអ្នកប្រើប្រាស់ដាក់ពន្ធនាគារ ។
ទោះយ៉ាងណា ច្បាប់ថ្មីនេះក៏បង្កឲ្យមានការជជែកវែកញែកគ្នានៅលើបណ្តាញសង្គម ដោយមានមនុស្សជាច្រើនត្អូញត្អែរថា វានឹងអនុញ្ញាតឲ្យអ្នកជួញដូរគ្រឿងញៀនក្លែងបន្លំជាអ្នកប្រើប្រាស់ ហើយពួកគេក៏ស្នើឲ្យរដ្ឋាភិបាលពិចារណាលើបញ្ហានេះម្ដងហើយម្ដងទៀតផងដែរ ។

ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានសួរថាតើបទបញ្ជាប្រឆាំងគ្រឿងញៀនថ្មីនេះ រួមបញ្ជូលប្រតិបត្តិការពិសេសណាមួយឬក៏អត់, លោកនាយករដ្ឋមន្ត្រីបានឆ្លើយតបថា រដ្ឋាភិបាលរបស់លោកច្បាស់ណាស់នឹងដាក់វិធានការថ្មី ហើយក្នុងនោះក៏មានការពិនិត្យមើលច្បាប់ស្ដីពីការកាន់កាប់គ្រឿងញៀនផងដែរ ជាពិសេសការទប់ស្ដាត់លំហូរគ្រឿងញៀនតាមច្រកព្រំដែន ការស្ដារនីតិសម្បទាអ្នកញៀនថ្នាំ រួមទាំងការពន្លឿនការដុតបំផ្លាញគ្រឿងញៀនដែលរឹបបាន ដើម្បីធានាថា គ្រឿងញៀនទាំងនោះ មិនធ្លាក់ដល់ដៃ ឬលក់ដោយមន្ត្រីពុករលួយ ។
គួរបញ្ជាក់ថា ថៃបានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនតាំងតែពីឆ្នាំ ២០០៣ មកម្ល៉េះ ប៉ុន្តែគោលការណ៍នោះទាញការរិះគន់យ៉ាងចាស់ដៃទាំងក្នុង និងក្រៅប្រទេស ដោយសារតែច្បាប់នោះនាំឲ្យកងកម្លាំងសន្តិសុខផ្ទុះអំពើហិង្សា និងអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការប្រឆាំងនឹងជនសង្ស័យជួញដូរគ្រឿងញៀនប្រហែលពី ២,៥០០ ទៅ ២,៨០០ នាក់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ