Connect with us

ព័ត៌មានជាតិ

បន្ទប់កុំព្យូទ័រនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

បានផុស

នៅ

បន្ទប់បំពាក់បរិក្ខាកុំព្យូទ័រមួយខ្នង នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ប្រើប្រាស់បន្ទប់កុំព្យួទ័រ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមនេះ បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងអភិវឌ្ឍន៍គ្រឹះស្ថានអប់រំគ្រូបង្រៀន ដើម្បីជាកន្លែងអប់រំគ្រូបង្រៀនប្រកបដោយគុណភាពទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បរិក្ខារបង្រៀន និងរៀន។ ព្រមទាំងការធ្វើទំនើបកម្មវិធីសាស្ត្របង្រៀន កម្មវិធីបណ្តុះបណ្តាល និងគរុកោសល្យឱ្យស្របតាមបរិបទនៃសតវត្សទី២១ ក្នុងគោលដៅធានាថា គរុសិស្ស និងគរុនិស្សិតមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការបង្រៀនបន្តដល់សិស្សានុសិស្សនៅចំណេះទូទៅ ប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ លោកបានបន្ថែមថា ក្នុងបដិវត្តន៍ឧស្សាហ៍កម្មទី៤ កំពុងប្រាស្រ័យទាក់ទងជាមួយមនុស្សទូទាំងពិភពលោក តាមរយៈបណ្តាញសង្គមអនឡាញ និងបានទទួលចំណេះដឹងថ្មីៗ ពីបណ្តាញផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យា។

គួរជម្រាបថា បន្ទប់កុំព្យួទ័រនេះ គឺបានបំពាក់នូវសម្ភារបរិក្ខារ និងឯកសារសម្រាប់បណ្តុះបណ្តាលគ្រូបង្រៀនអនុវិទ្យាល័យ ដែលជាជំនួយហិរញ្ញប្បទានឥតសំណង់របស់រាជរដ្ឋាភិបាលនៃប្រទេសកូរ៉េ តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម