ជីវិតកម្សាន្ដ
តាមពិតមិត្តជិតស្និតរបស់ Song Hye Kyo គឺជាតារាសម្ដែង Kim Tae Hee
Song Hye Kyo និង Kim Tae Hee តែងតែត្រូវបានគេចាត់ទុកថាជាសម្បត្តិសម្រស់ទាំងពីររបស់អេក្រង់កូរ៉េខាងត្បូង ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា រវាងតារាស្រីទាំងពីរនេះ ធ្លាប់មានមិត្តភាពជិតស្និទ្ធ និងគួរឲ្យគោរពបំផុតក្នុងដួងចិត្តទស្សនិកជនជាច្រើន។
នៅក្នុងឆ្នាំ ២០១៥ តារាសម្តែង Choi Ji Woo បានចែករំលែកអំពីមិត្តភក្តិជិតស្និទ្ធរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តថា “ខ្ញុំស្និទ្ធស្នាលជាមួយ Kim Tae Hee និង Song Hye Kyo ហើយពួកយើងទាំងបីនាក់ថែមទាំងទៅមើលកុនជាមួយគ្នាទៀតផង។ តាមពិត Kim Tae Hee មិនដែលសហការការងារជាមួយ Song Hye Kyo ទេ។ អ្នកទាំងពីរកម្រចូលរួមកម្មវិធីជាមួយគ្នាណាស់។ ម្យ៉ាងទៀតដោយសារហេតុផលនេះហើយទើបមនុស្សគិតថា ដោយសារពួកគេនៅឆ្ងាយពីគ្នា ហើយចាត់ទុកគ្នាជាគូប្រជែងក្នុងអាជីពសិល្បៈតែប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈការលាតត្រដាងរបស់ Choi Ji Woo គេអាចមើលឃើញថា ទំនាក់ទំនងរវាង Kim Tae Hee និង Song Hye Kyo គឺល្អប្រសើរជាងអ្វីដែលមហាជនជាច្រើនតែងគិតទៅទៀត។
Kim Tae Hee កើតនៅឆ្នាំ ១៩៨០ ហើយ Song Hye Kyo កើតនៅឆ្នាំ ១៩៨១។ អ្នកទាំងពីរមានមុខមាត់ស្រស់ស្អាត និងមានខ្សែភាពយន្តគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងដៃរបស់ពួកគេ។ Kim Tae Hee ត្រូវបានគេស្គាល់តាមរយៈការងារដូចជា៖ Stairway to Heaven, Harvard Love Story, My Princess, Codename Iris, Charlatan Genius, Hello Mom, Goodbye! ចំណែកឯ Song Hye Kyo បានថត Highlights និងគម្រោងគឺ៖ First Love, Autumn in My Heart, Happy Home, That Winter The Wind Blows, Descendants of the Sun និងរឿង Glory in Hatred
យ៉ាងណាមិញ ទាក់ទងនឹងស្នេហា Kim Tae Hee បានរៀបការជាមួយ Rain ក្នុងឆ្នាំ ២០១៧ ដោយបានសម្រាលបានកូណ២នាក់ក្នុងបន្ទុក។ ផ្ទុយពី Kim Tae Hee តារាស្រី Song Hye Kyo បានរៀបការជាមួយ Song Joong Ki ប៉ុន្តែបន្ទាប់ពីរួមរស់ជាមួយគ្នាបានជាងមួយឆ្នាំ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តចែកផ្លូវគ្នានៅឆ្នាំ ២០១៩ ។ មកទល់នឹងពេលនេះ Hye Kyo នៅលីវនៅឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតតារាសម្តែង TVB ធ្លាប់ចង់សម្លាប់ខ្លួន ដោយសារបង្ហាញក្តីស្រឡាញ់ចំពោះប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


