សន្តិសុខសង្គម
ស្ដាប់ចម្លើយសារភាព របស់ស្ត្រីដែលសម្លាប់កូនខ្លួនឯង
ស្ត្រីម្នាក់ដែលបានអះអាងថា មិនបានសម្លាប់កូនស្រីបង្កើតរបស់ខ្លួន ដោយប្រើលេសថា ទារិកានោះគឺរលូតទើបនាងយកទៅបោះចោលក្នុងស្រះចិញ្ចឹមត្រីរបស់អ្នកជិតខាង រហូតសពអណ្ដែតឡើងទើបមានការភ្ញាក់ផ្អើលតែធាតុពិតគឺនាងពិតជាបានសម្លាប់កូនស្រីដ៏តូចនោះទើបយកទៅបោះចោលក្នុងស្រះចិញ្ចឹមត្រីដើម្បីបំបាត់ភស្តុតាងនេះបើតាមការស្រាវជ្រាវ និងវែកញែកពីសំណាក់សមត្ថកិច្ចជំនាញ។

គួរបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងភូមិដុះក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះឃើញសពទារិកាដ៏តូចច្រឡឹងបានអណ្ដែតនៅក្នុងទឹកស្រះចិញ្ចឹមត្រីរបស់ឈ្មោះ ស្រស់ ភេទប្រុស អាយុ ៦៥ ឆ្នាំ ព្រោះនៅត្រង់ចំណុចកើតហេតុខាងលើ។
ក្រោយពីមានការភ្ញាក់ផ្អើលបែបនេះសមត្ថកិច្ចជំនាញនៃការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងកោសល្យវិច្ច័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សីចុះធ្វើការស្រាវជ្រាវព្រមទាំងបាននាំខ្លួនស្ត្រីជាម្ដាយ របស់ទារិកានោះមកឆ្លើយបំភ្លឺនៅក្នុងអធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីម្នាក់ឈ្មោះ ឃួម សំណាង អាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានរៀបរាប់ថាការពារអំឡុងឆ្នាំ ២០២១ សម័យកូវីដរូបនាងបានរៀបចំសែនព្រេនបន្តិចបន្តួចជាមួយយុវជនម្នាក់ឈ្មោះ ប៉ូ ញ៉ុល អាយុ ២៣ ឆ្នាំ រស់នៅឃុំវត្តតាមិម ស្រុកសង្កែ រហូតបានកូនស្រីម្នាក់ពួកគេទាំងពីរនាក់ក៏បានបែកបាក់ចែកផ្លូវគ្នា។
ស្ត្រីរូបនេះបានបន្តថា លុះនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ នាងក៏បានស្គាល់យុវជនម្នាក់ទៀតឈ្មោះភួន សុភា អាយុ ២២ ឆ្នាំ រស់នៅភូមិបឹងឈូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ដោយមិនបានរៀបចំសែនព្រេនអ្វីនោះទេប៉ុន្តែបានត្រឹមតែមួយរយៈនៅពេលដែលដឹងថា នាងមានផ្ទៃពោះទម្ងន់ពីរខែ ក៏ត្រូវបុរសរូបនោះចុះចោលទៅបាត់ទៀតដែលតម្រូវឲ្យនាងត្រូវពពោះរហូតដែលសូម្បីតែឪពុកម្ដាយនាងក៏នាងមិនឲ្យគាត់ដឹងដែរ។

រហូតមកទល់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង ១១៖៣០ នាទីយប់ដោយនាងមានអាការៈឈឺពោះខ្លាំងពេកនាងក៏ចូលទៅក្នុងបន្ទប់ទឹកអង្គុយនៅលើចានបង្គន់ដើម្បីនោមតែនោមមិនចេញនោះទេប៉ុន្តែនៅពេលដែលនាងក្រោកឈរឡើងក៏ស្រាប់តែកូនដែលនៅក្នុងផ្ទៃបានធ្លាក់មកលើការ៉ូដាច់ទាំងទងសុខថែមទៀតដោយនាងគិតថា ប្រហែលជារលូតព្រោះមិនឃើញដកដង្ហើមទើបនាងយកថង់ខ្មៅមកច្រកកូននោះយកទៅដាក់ក្បែររបងក្រោយផ្ទះឯទងសុខដែលជ្រុះមកតាមក្រោយនាងក៏បានយកទៅកប់ដីនៅខាងក្រោយផ្ទះនោះដែរទើបត្រឡប់មកកន្លែងសម្រាកវិញដើម្បីបំបាត់ការចុកពោះ។
រហូតដល់ម៉ោង ៣៖០០ ទៀបភ្លឺថ្ងៃទី ១៦ ខែកុម្ភៈដោយខ្លាចបែកការនាងក៏បានទៅយកកូនយកទៅដាក់នៅមាត់ច្រាំងនាស្រះទឹកចិញ្ចឹមត្រីមួយកន្លែងរបស់ឈ្មោះស្រស់ដែលនៅខាងកើតផ្ទះនាងប្រហែល ៥០ ម៉ែត្ររួចក៏ត្រឡប់មកដេកធម្មតាលុះព្រឹកឡើងនាងក៏ទៅស៊ីឈ្នួលជីករណ្ដៅបង្គោលរបងឲ្យគេដូចសព្វដង។
ជាចុងក្រោយនាងបានបន្ថែមថានៅយប់ថ្ងៃទី ១៥ ខែកុម្ភៈគឺនាងបានឮអ្នកភូមិនិយាយថា បានប្រទះឃើញសពទារិកាអណ្ដែតក្នុងទឹកស្រះទើបមានការភ្ញាក់ផ្អើលប៉ុន្តែរូបនាងបានធ្វើជាមិនដឹងមិនឮអ្វីទាំងអស់ប៉ុន្តែនៅវេលាម៉ោង ៩៖០០ ព្រឹកថ្ងៃទី ១៦ កុម្ភៈរូបនាងត្រូវបានសមត្ថកិច្ចចុះមកនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សី និងបានបញ្ជូនបន្តមកឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ សោនិយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


