ព័ត៌មានជាតិ
ខឹងសុំស្រលាញ់មិនបាន យុវតី២នាក់ ត្រូវបុរសម្នាក់វាយឲ្យរបួសធ្ងន់
យុវជនម្នាក់ បានប្រើអំពើហិង្សាលើក្មេងស្រី២នាក់បងប្អូនបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីសុំស្នេហាលើរូបនាងមិនបាន ត្រូវបាននគរបាលមូលដ្ឋានចាប់វាយខ្នោះ។ ការឃាត់ខ្លួនយុវជនខាងលើនេះ នៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ។

យោងតាមនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេវ ត្រង់ត្រៀវ ភេទប្រុស អាយុ២០ឆ្នាំជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ជនបង្កបានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ចំក្បាលទាំងពីរនាក់បងប្អូនបង្កើត។ ជនរងគ្រោះទាំងពីរនាក់បងប្អូន ទី១. ឈ្មោះ ក្លង ជូច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរ ជាសិស្ស រស់នៅភូមិ/ឃុំកើតហេតុខាងលើ បណ្តាលឲ្យរបួសធ្ងន់ចំក្បាល, ទី២. ឈ្មោះ ក្លង ដូច ភេទស្រី អាយុ១១ឆ្នាំ ជនជាតិគ្រឹង មុខរបរជាសិស្ស របួសធ្ងន់ចំក្បាលដូចគ្នា។


ផ្តើមមូលហេតុនៃការបង្កហិង្សានេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានសុំស្រលាញ់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមស្រលាញ់ធ្វើឲ្យជនបង្កខឹងសម្បាយ៉ាងខ្លាំង ក៏ប្រើអំពើហិង្សាទៅ។ ក្រោយពីធ្វើសកម្មភាពរួច កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចាអ៊ុង បានធ្វើការចុះស្រាវជ្រាវតាមរកជនបង្ក ពេលស្រាវជ្រាវរកឃើញក៏បាននាំខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។បច្ចុប្បន្នជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានអាណាព្យាបាលយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕


អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ ឃាត់ខ្លួននាយករងការិយាល័យប្រឆាំងការជួញដូរមនុស្សទៅតុលាការក្រោយប្រើហិង្សាលើស្ត្រីម្នាក់នៅព្រៃវែង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


