ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដើម្បីទទួលបានជំនាញជាក់លាក់សម្រាប់ទីផ្សារការងារ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងនាយកគ្រប់គ្រងនៃអង្គការPSEដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីបម្រើដល់តម្រូវការលើជំនាញបច្ចេកទេសពីវិស័យឯកជន។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពបត់បែន និងរស់រវើករបស់នៃការបណ្តុះបណ្តាលបច្ចេកទេសដែលក្រសួងបានដាក់ចេញនាពេលបច្ចុប្បន្នដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក លោកស្រី នាយកគ្រប់គ្រងនៃអង្គការPSE បានជម្រាបលោករដ្ឋមន្ត្រីអំពីផែនការសកកម្មភាពអាទិភាពរបស់អង្គការលើផែនការយុទ្ធសាស្ត្រស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលអង្គការបាននឹងកំពុងបណ្តុះបណ្តាលលើជំនាញសំខាន់ៗចំនួន៧ ដែលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិក្ខាកាមប្រមាណ១៥០០នាក់នាពេលបច្ចុប្បន្ន។ ជំនាញទាំង៧នោះរួមមាន មេកានិក សំណង់ ភាពយន្ត និងសណ្ឋាគារ និងបដិសណ្ឋារកិច្ចជាដើម។

បន្ថែមពីនេះ លោកស្រី នាយកគ្រប់គ្រង បានបញ្ជាក់បន្ថែមជូនរដ្ឋមន្ត្រីដែរថា ក្នុងផែនការមេរបស់អង្គការរយៈពេល៥ឆ្នាំទៅមុខក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ យ៉ាងណាក៏ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនឱ្យមានជំនាញជាក់លាក់ដើម្បីក្លាយជាកម្លាំងពលកម្មយ៉ាងសកម្មក្នុងសង្វាក់ផលិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


