អាជីព
សំណួរពេញនិយមពេលសម្ភាសការងារ
«អ្វីដែលធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងនេះ» គឺជាសំណួរសំណព្វសម្រាប់អ្នកសម្ភាសន៍ផ្តល់ការងារ ចូលចិត្តចោទសួរហើយមិនសូវមានអ្នកណាឆ្លើយបានល្អទេ។
នេះពិតជាឱកាសសម្រាប់យើងពន្យល់បន្ថែមអ្វីមួយអំពីខ្លួនយើង ដែលប្រហែលជាមិនមានសរសេរនៅក្នុងប្រវត្តិរូបសង្ខេបនៅឡើយ ដូច្នេះជំនួសឱ្យការអាក់អន់ចិត្តសូមនិយាយអរគុណចំពោះឱកាសដើម្បីបន្ថែមព័ត៌មានដ៏មានតម្លៃអំពីខ្លួនយើង មានជាអាទិ៍ ទេពកោសល្យ ជំនាញទន់ និងលទ្ធផលការងារពីមុនៗ។
តាមការពិត អ្នកសម្ភាសន៍សួរសំណួរនេះគឺដើម្បីរកឱ្យឃើញថា អ្វីដែលយើងមានពិសេសខុសពីបេក្ខជនផ្សេងទៀត។
ជំនាញរឹងឬជំនាញបច្ចេកទេសដូចជា ជំនាញសូហ្វវែរ ឬបទពិសោធន៍ផ្នែកលក់ឬបទពិសោធន៍ផ្នែកលំហូរថវិកា និងជំនាញទន់ដូចជាជំនាញទំនាក់ទំនងផ្ទាល់មាត់ និងសរសេរជាលាយលក្ខណ៍អក្សរ ជំនាញសេវាកម្មអតិថិជនឬជំនាញគ្រប់គ្រងអង្គភាពជាចម្លើយល្អបំផុតសម្រាប់សំណួរនេះដែលអាចធ្វើឱ្យយើងលេខធ្លោ ដាច់ឆ្ងាយពីអ្នកដាក់ពាក្យដទៃទៀត និងជួយបង្កើតរូបភាពវិជ្ជមានក្នុងចិត្តរបស់អ្នកសម្ភាសន៍ដែរ។
ត្រូវប្រាកដថាចម្លើយចំពោះប្រភេទសំណួរសម្ភាសន៍នេះគឺស្មោះត្រង់ – វិជ្ជមាននិងពាក់ព័ន្ធជាមួយការពិពណ៌នាការងារក្នុងតំណែងដែលយើងកំពុងដាក់ឧទាហរណ៍យើងចូលចិត្តលេងកីឡាឬឈ្នះពាន បើមិនទាក់ទងកុំបាច់អួតអាង។
ចម្លើយមានប្រសិទ្ធិភាពគឺយើងអាចនិយាយពីរឿងរ៉ាវពិបាកនានាដែលធ្លាប់បានដោះស្រាយ៖
ការបង្ហាញពីភាពលះបង់ចំពោះអាជីព «ខ្ញុំជួយមេខ្ញុំណាស់ គាត់មិនសូវធ្វើការទេពេលមានខ្ញុំ។ល។» មិនមែនជាអ្វីដែលអ្នកសម្ភាសន៍ចង់ឮទេ។ ផ្ទុយទៅវិញត្រូវត្រៀមខ្លួនដើម្បីចែករំលែកនូវអ្វីដែលយើងធ្វើបានជាផល នៅក្នុងការងារមុនៗដូចជា អាចរកវិធីជួយសន្សំប្រាក់អតីតក្រុមហ៊ុនតាមរយៈការច្បាស់លាស់បានបណ្តុះបណ្តាលបុគ្គលិក ។ល។
ចៀសវាងចម្លើយជាទូទៅ ដែលអ្នកណាៗក៏នឹងឆ្លើយ ឧទាហរណ៍ថា ខ្ញុំជាមនុស្សមានឆន្ទះគោរពម៉ោងពេលនិងគោរពភាពវិជ្ជមាន។ល៕
ប្រែសម្រួល៖ ស្រស់
ប្រភព៖ myperfectresume
ចុចអាន៖ សម័យរោគរាតត្បាតអាចជាឱកាសល្អសម្រាប់ផ្តើមអាជីវកម្មបែបច្នៃប្រឌិតថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន