ព័ត៌មានអន្ដរជាតិ
ពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា ភ្ញៀវចូលរួមសុទ្ធតែបុគ្គលល្បីលើលោក
យោងតាមកាសែត Daily Mail បានរាយការណ៍ថា កូនប្រុសពៅរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani លោក Anant Ambani និងគូដណ្តឹង Radhika Merchant បានប្រារព្ធពិធីជប់លៀង នៅកន្លែងដ៏ស្រស់ស្អាតនៃ Jamnagar រដ្ឋ Gujarat ខណៈពិធីមង្គលការរបស់ពួកគេនឹងធ្វើឡើងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤។
កាសែត The Times of India ក៏បានបង្ហាញដែរថា ព្រឹត្តិការណ៍នេះបានទាក់ទាញតារាល្បីៗមកពីផ្នែកអាជីវកម្ម បច្ចេកវិទ្យា និងការកម្សាន្ត ក្នុងនាមជាភ្ញៀវ VIPs ដូចជាគូស្នេហ៍ Bill និង Melinda Gates, Mark Zuckerberg, Ivanka Trump និងសមាជិកនៃគ្រួសាររាជវង្សប៊ូតង់ដែលគេរំពឹងថានឹងចូលរួម។

លើសពីនេះថែមទៀតដែរ ភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ ក៏នឹងលេចនូវវត្តមានបន្ថែមទៀតពីតារាបូលីវូដដូចជា Amitabh Bachchan, Rajinikanth, Shah Rukh Khan និង Alia Bhatt ស្របពេលដែលរបាយការណ៍ដដែលបង្ហាញថា តារាចម្រៀង R&B ពិភពលោក Rihanna និងតារា Punjabi Diljit Dosanjh ក៏បានសម្តែងក្នុងព្រឹត្តិការណ៍នេះ ដើម្បីរំឮកដល់ការសម្តែងរបស់តារាពិភពលោក Beyoncé នៅក្នុងពិធីមង្គលការឆ្នាំ ២០១៨ របស់បងស្រីរបស់ Anant Isha Ambani ផងដែរ។
ការប្រារព្ធពិធីនេះចាប់ផ្តើមជាមួយនឹងពិធីជប់លៀង Evening in Everland ដែលជាប្រធានបទនៃពិធីជប់លៀងស្រាក្រឡុកនៅថ្ងៃទី ០១ ខែមីនា។ ភ្ញៀវនឹងទទួលបានបទពិសោធន៍ដូចដើរលើព្រៃនៅមជ្ឈមណ្ឌលសង្គ្រោះសត្វ Reliance ដ៏ធំទូលាយរបស់កូនកំលោះនៅថ្ងៃបន្ទាប់។ មជ្ឈមណ្ឌលនេះគឺជាជម្រកសត្វជាង ២,០០០ ក្បាលនៅលើផ្ទៃដី ៦៥០ហិចតា។ ក្រោយមកនៅថ្ងៃនោះ ពួកគេនឹងរីករាយជាមួយព្រឹត្តិការណ៍ Mela Rogue ដោយតម្រូវឲ្យអ្នកចូលរួមត្រូវស្លៀកពាក់បែបរ៉ូមែនទិក។

សូមជម្រាបជូនដែរថា គូស្នេហ៍មួយគូនេះមានចំណងមិត្តភាពចាប់តាំងពីកុមារភាព នៅពេលពួកគេសិក្សានៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Radhika Merchant មានអាយុ២៩ ឆ្នាំ នាងជាកូនស្រីរបស់ Shri Viren Merchant ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថឯកជន Encore Healthcare ។ ចំណែក Anant Ambani អាយុ ២៨ ឆ្នាំជាកូនពៅរបស់លោក Mukesh Ambani ដែលដឹកនាំក្រុមហ៊ុន Reliance Industries មានប្រាក់ចំណូលចំនួន ១១០ ពាន់លានដុល្លារ។ ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់ Mukesh Ambani ចំនួន ១១៦ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ហូប ២៥០០ មុខនឹងបម្រើក្នុងពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


