ព័ត៌មានអន្ដរជាតិ
ឥណ្ឌា មានមនុស្សស្លាប់ដោយសារជំងឺនីប៉ាហ៍, ម្នាក់នោះជា គិលានុបដ្ឋាយិកា
ករណីដ៏គួរឲ្យបារម្ភនៅប្រទេសឥណ្ឌា ដោយមានសេចក្តីរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ដោយសារជំងឺនីប៉ាហ៍ ហើយម្នាក់នោះគឺជាគិលានុបដ្ឋាយិកាទៅទៀត។

តាមការផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ, នេះគឺជាករណីស្លាប់លើកដំបូងដោយសារជំងឺនីប៉ាហ៍ សម្រាប់ការផ្ទុះករណីឆ្លងចុងក្រោយនេះ។
គិលានុបដ្ឋាយិកាអាយុ២៥ឆ្នាំដែលគេមិនបញ្ចេញឈ្មោះ បានស្លាប់ក្នុងមន្ទីរពេទ្យនៅរដ្ឋ West Bengal។ នាងគឺជាម្នាក់ក្នុងចំណោមមនុស្ស ២ នាក់ដែលបានឆ្លងវីរុសនៅក្នុងរដ្ឋនេះ ខណៈអ្នកជំងឺម្នាក់ទៀតដែលជាបុរសវ័យ២៧ឆ្នាំ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។
តាមការបញ្ជាក់ពីមន្ទីរពេទ្យ គិលានុបដ្ឋាយិកា ស្លាប់ដោយសារជំងឺខ្សោយបេះដូង ក្រោយពីមានផលវិបាកធ្ងន់ធ្ងរដោយសារឆ្លងជំងឺ រួមទាំងការឆ្លងមេរោគសួតបន្ទាប់បន្សំផងដែរ។
ជុំវិញករណីនេះ អាជ្ញាធរសុខាភិបាលឥណ្ឌា បានតាមដានមនុស្សប្រហែល ២០០ នាក់រួចហើយ ដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ ប៉ុន្តែលទ្ធផលធ្វើតេស្តបង្ហាញថាពួកគេ «អវិជ្ជមាន» ទាំងអស់។
ការស្លាប់អ្នកជំងឺនីប៉ាហ៍នៅឥណ្ឌា កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់របស់ស្ត្រីម្នាក់នៅ ប្រទេសបង់ក្លាដែស ដោយសារវីរុស នីប៉ាហ៍ នេះដែរ បន្ទាប់ពីនាងបានផឹកទឹកត្នោតផ្អែម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


