ព័ត៌មានជាតិ
ប្រើបច្ចេកវិទ្យា Weigh Emotion ដោះស្រាយបញ្ហារុំារ៉ៃ រថយន្តដឹកលើសទម្ងន់កំណត់
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ដើម្បីអាចគ្រប់គ្រងបាននូវបញ្ហារថយន្តដឹកលើសទម្ងន់នៃច្បាប់កំណត់ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា weigh emotion ជួយដោះស្រាយបញ្ហារុំារ៉ៃមួយនេះនិងកុំឲ្យផ្លូវឆាប់ខូចខាតតទៅទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការងារត្រួតពិនិត្យយានយន្តដឹកលើសកំណត់ គឺជាការងាររ៉ាំរ៉ៃមួយដែលត្រូវដោះស្រាយ ហើយបញ្ហានេះកើតមានឡើងតាំងពីលោកនៅកាន់ជារដ្ឋមន្រ្តី ហើយឈានមកដល់អាណត្តទី៧ ក៏នៅតែមានបន្តកើតមានឡើង ហើយក៏ជាការងាររសើបដែលមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើការបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាមានផលពិបាកណាស់នៅក្នុងការស្វែងរកថវិកាដើម្បីយកមកសាងសង់ផ្លូវ ដូច្នេះបើដឹកលើសទម្ងន់កំណត់នៃច្បាប់ នោះនឹងធ្វើឲ្យផ្លូវឆាប់ខូចសឹករិចរិល។
ជាក់ស្ដែង ក្រសួងបានឯកភាពថា លើសកម្រិតពី ៤០តោន ទៅ៤៥តោន ប៉ុន្តែនៅតែមានការដឹកលើសទម្ងន់ដែលឈានដល់ ៥០-៦០តោន ដោយក្រុមការងារធ្លាប់ចាប់បានរួចមកហើយនូវរថយន្តដែលដឹកលើសដល់ ៣០ តោន មិនមែនដឹកលើសត្រឹម ៥ តោននោះទេ។
បើតាមលោកឧបនាយករដ្ឋមន្រ្តី សម្រាប់ផ្លូវនីមួយៗ ក្រសួងសុទ្ធសឹងតែមានរូបមន្តច្បាស់លាស់ដើម្បីគណនាពីទម្ងន់កំណត់ និងលើរថយន្តដឹកទំនិញលើសទម្ងន់នៃច្បាប់ ដែលរថយន្តបានបើកនៅលើផ្លូវជាតិ និងផ្លូវខេត្តនានា។

លោក ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា «ក្រសួងខំរកថវិកាមកសាងសង់ផ្លូវ ហើយពេលសាងសង់ផ្លូវថា ផ្លូវអាចជាប់ដល់ ៦ឆ្នាំ ដល់ ១០ឆ្នាំ ដោយអាចគណនាទុកមុនថានឹងមានរថយន្តបើកលើផ្លូវដែលសាងសង់រួចនោះ ៥០លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែប្រសិនបើមួយថ្ងៃមានរថយន្តដឹកលើសទម្ងន់ដល់ ៣០តោន ដូច្នេះ ១ឆ្នាំវាស្មើនឹងជាង ១លានគ្រឿងបាត់ទៅហើយ ដូច្នេះបើដឹកលើសទម្ងន់បែបហ្នឹង តើឲ្យផ្លូវដែលយើងបានសាងសង់ឡើងជាប់បានយូរដោយរបៀបណា ហើយនៅពេលផ្លូវឆាប់ខូច គឺមកបន្ទោសថាក្រសួងសាធារណការធ្វើផ្លូវមិនកើត មិនជាប់»។
ត្រង់ចំណុចនេះ លោកបានពន្យល់ថា «មុនធ្វើផ្លូវនីមួយៗក្រសួងបានសិក្សាយ៉ាងច្បាស់មុនចាប់ផ្ដើមសាងសង់ គឺក្រសួងធ្វើផ្លូវជាប់រហូត ប៉ុន្តែផ្លូវឆាប់ខូចខាតមិនមែនបណ្ដាលមកពីកត្តាក្រសួងនោះទេ គឺមកពីកត្តាអ្នកដឹកទំនិញដែលដឹកលើសទម្ងន់កំណត់ដោយច្បាប់បានកំណត់ទៅវិញទេ»។

លោកសង្ឃឹមថា រដ្ឋមន្ត្រីអាណត្តិថ្មី និងអាចដោះស្រាយបញ្ហានេះបាន ហើយលោកក៏សប្បាយចិត្តនៅពេលរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដាក់ចេញនូវនីតិវិធីក្នុងការពង្រឹងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាទំនើប weigh emotion ដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់នៃច្បាប់ ឲ្យបានប្រសើរឡើងថែមទៀ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


