Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងថៃ Ball ចេញមុខបំភ្លឺ ក្រោយសារព័ត៌មានផ្សាយព្រាតថា លោកស្លាប់ក្នុងឧបទ្ទវហេតុ​

បានផុស

នៅ

តារាកំប្លែងថៃលោក Ball Chernyim បានចេញមុខស្រាយបំភ្លឺនិងចោតសួរទៅកាន់សាធារណជនថា ហេតុអ្វីបានបង្ហោះប្រមាថជីវិតអ្នកដទៃ ខណៈដែលបណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ព័ត៌មានព្រោងព្រាត ដោយសូមចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ និងមរណភាពរបស់លោក។​

យោងតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្ត Sanook ដោយដកដ្រង់នូវសំណេររបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះបានបង្ហោះលើគណនីផ្ទាល់ខ្លួន ដោយស្រាយបំភ្លឺការពិតឈប់ឲ្យទស្សនិកជនមានការយល់ច្រឡំទៀត បន្ទាប់ពីមានហេតុការណ៍ប្រមាថជីវិតលើរូបលោកផ្ទាល់។

សារ​បញ្ជាក់​តាម​រយៈ​គណនី​បណ្ដាញ​សង្គម​របស់​តារា​កំប្លែងវ័យ​៤៤​ឆ្នាំ​បាន​បញ្ជាក់​ថា “​តើអ្នកបង្កើតព័ត៌មានក្លែងក្លែងនេះឡើងមក ក្នុង​គោល​បំណង​អ្វី?​ ប៉ុន្តែយ៉ាងណា សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ដែលឆាតមកសួរសុខទុក្ខនិងបារម្ភពីអាយុជីវិតរបស់ខ្ញុំ។ ខ្ញុំ​សូមបញ្ចាក់ប្រាប់ថា ខ្ញុំនៅ​ទីនេះ​នៅ​ឡើយទេ មិនបានស្លាប់ទៅណាដូចការផ្សាយបំភ្លើសលើបណ្ដាញសង្គមឡើយ។ ខ្ញុំមិនរីករាយនឹងរឿងនេះទាល់តែសោះ វាប្រៀបដូចជាការប្រមាថអាយុជីវិតខ្ញុំអ្នកផ្សាយនោះ ពិតជាអាក្រក់​ណាស់”។

រូបភាពដែលគេបានចុះផ្សាយព្រោងព្រាតលើបណ្ដាញសង្គម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះផ្សាយនូវពត៌មានក្លែងក្លាយ​ពេញបណ្ដាញអ៉ិនធើណេត កើតឡើងស្របពេលដែលរូបលោកបានបង្ហោះក្នុង Facebook កាលពី១ថ្ងៃមុន​ ក្នុង Caption ថា “កុំបាត់បង់ខ្លួនឯង ដោយសារតែភាពល្ងង់ខ្លៅរបស់មនុស្ស”។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បាន​ចូលមក​លើកទឹកចិត្ត Ball Chernyim កុំ​ឲ្យ​មានការខឹងចំពោះមនុស្សដែលហ៊ានលេងសើចនឹងអាយុជីវិតរបស់លោក។ ចំណែក​អ្នក​ផ្សេង​ទៀត​បាន​បញ្ចេញមតិថា បន្ទាប់ពីពួកគេឃើញ​ព័ត៌មាន​នេះ​ដំបូង ម្នាក់ៗពិត​ជា​តក់ស្លុត​ខ្លាំង​។ ប៉ុន្តែក្រោយបាន​ដឹង​ពីសេចក្ដី​បំភ្លឺ​របស់លោកផ្ទាល់ គ្រប់គ្នាហាក់ធូរចិត្តនិងជូនពរឲ្យលោកសុខភាពល្អនិងសុខសប្បាយ។

ទោះ​ជា​យ៉ាង​ណា តារាកំប្លែងរូបនេះមិន​បាន​បង្ហាញ​ពីចេតនាថាតើ​នឹង​មាន​វិធានការ​ចំពោះ​អ្នក​ប្រព្រឹត្ត​អាក្រក់​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បង្ក​ការ​ខូច​ខាត​នេះ​ដែរ​ឬ​ទេ?​ ដូច្នេះហើយទស្សនិកមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះថា តើលោកនឹងចាត់ការបែបណាចំពោះជនខិលខូចទាំងនោះឲ្យរាងចាលម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Karina សរសេរសំបុត្រសុំទោសអ្នកគាំទ្រ រឿងនាងទាក់ទងជាមួយតារា​សម្ដែង Lee Jae Wook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម