ព័ត៌មានអន្ដរជាតិ
ត្រឹមតែមួយថ្ងៃ បន្ទាប់ពីបណ្តាញសង្គមរបស់ Meta ជាប់គាំង លោក Mark Zuckerberg ខាតលុយផ្ទាល់ខ្លួនជិត ៣ពាន់លានដុល្លារ
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែងរបស់ ទស្សនាវដ្ដី Forbes នៅថ្ងៃទី៦ ខែមីនា នេះ ទ្រព្យសម្បត្តិរបស់មេក្រុមហ៊ុន Meta បានធ្លាក់ចំនួន ១.៥៦% ស្មើនឹង ២.៧០លានដុល្លារ ត្រឹមតែរយ:ពេល១ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ ជាប់គាំងជាង ១ម៉ោង ដែលគេអះអាងថាបណ្ដាលមកពីដាច់ចរន្តអគ្គិសនីជាសកល ។

ប្រភពព័ត៌មានខាងលើបានឱ្យដឹងថា បន្ទាប់ពីបណ្ដាញសង្គមរបស់ Meta មានដូចជា Facebook, Messenger, Instagram និង Threads ជួបប្រទះបញ្ហាទូទាំងពិភពលោក តម្លៃភាគហ៊ុនក្រុមហ៊ុននេះបានធ្លាក់ចុះ១.៦% ស្មើនឹង ២០ពាន់លានដុល្លារ ហើយតំណាលគ្នានេះ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីនៅពីក្រោយ Meta គឺលោក Mark Zuckerberg បានថយចុះចំនួន ១.៥៦% ស្មើនឹង ២.៧៩លានដុល្លារ ។ បច្ចុប្បន្នភាពនៃទ្រព្យសម្បត្តិរបស់ មហាសេដ្ឋីវ័យ ៣៩ឆ្នាំរូបនេះ បានធ្លាក់មកត្រឹម ១៧៦.៧ពាន់លានដុល្លារ និងរក្សាតំណែងជាមហាសេដ្ឋីលំដាប់ថ្នាក់ទី ៤លើពិភពលោក ។
ជាមួយគ្នានេះ យោងតាមការផ្សាយរបស់ Daily mail បានឱ្យដឹងផងដែរថា Meta បានស្តីបន្ទោសការដាច់ចរន្តភ្លើងនេះថាជា ‘បញ្ហាបច្ចេកទេស’ យ៉ាងអាថ៌កំបាំង។
ប្រភពមួយនៅខាងក្នុង Facebook បានប្រាប់ DailyMail ថាមិនមែនដោយសារដាច់ចរន្តអគ្គិសនីទាំងស្រុងនោះទេដែលនាំឱ្យមានបញ្ហាជាប់គាំងនេះកើតឡើង ពោលគឺប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុនក៏ធ្លាក់ចុះផងដែរ។
សូមបញ្ជាក់ថា ភាពមិនប្រក្រតីរបស់ Facebook និង Messenger បានកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានកត់សម្គាល់ឃើញថា ពួកគេត្រូវបានទាត់ចេញពីគណនីរបស់ខ្លួន ហើយមិនអាចចូលវិញបានទោះបីជាមានលិខិតបញ្ជាក់ត្រឹមត្រូវក៏ដោយ។ ទន្ទឹមនឹងនេះ សម្រាប់ Instagram គឺមិនអាចឱ្យអ្នកប្រើប្រាស់មើលឃើញពីទិន្ន័យរបស់ពួកគេទៀតផង៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន