សន្តិសុខសង្គម
អាជីវករផ្សារណាត់បាត់ដំបង ព្រួយបារម្ភអំពីសុវត្ថិភាពឥវ៉ាន់របស់ខ្លួនក្នុងពេលរាត្រី
ក្រុមអាជីវករជាច្រើនដែលលក់ដូរនៅក្នុងផ្សារណាត់បាត់ដំបង ( ផ្សារធំ ) កំពុងសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពទៅលើទំនិញរបស់ពួកគាត់ ដោយសារតែមួយរយ:នេះមានការបាត់បង់ទំនិញមួយចំនួននៅក្នុងតុ ទូ ឬធុងរបស់ពួកគាត់ បើទោះបីជាវត្ថុទាំងនោះត្រូវបានភ្លេច ឬទុកដាក់ដោយចាក់សោរពីខាងក្រៅក៏ដោយ។

ថ្មីៗនេះ នៅក្នុងផ្សារណាត់ ដែលស្ថិតនៅចំកណ្តាលបេះដូងក្រុងបាត់ដំបង កំពុងមានការខ្សិបខ្សៀវពីមាត់មួយទៅមាត់មួយស្តីពីការបាត់បង់ទំនិញរបស់ពួកគាត់យ៉ាងស្ងាត់កំបាំង ដោយមិនអាចរកឃើញវិញឡើយ ដែលក្នុងនោះមានរឿងខ្លះក៏ត្រូវបានអាជីវករមួយចំនួនទៅដាក់ពាក្យប្តឹងរួចហើយក៏ដោយប៉ុន្តែពួកគាត់មិនរំពឹងថា វានឹងអាចយកបានមកវិញឡើយ ព្រោះវាគ្មានភស្តុតាងសម្រាប់ជាពន្លឺក្នុងការស្វែងរករបស់សមត្ថកិច្ចឡើយ។
ក្នុងករណីនេះដែរ អាជីវករមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងផ្សេងៗគ្នាថា គាត់ធ្លាប់មានម្តងដែលគាត់ប្រកបមុខរបស់លក់មាស គឺរៀងរាល់ថ្ងៃអោយតែដល់ម៉ោង៦ល្ងាច គឺត្រូវបានសន្តិសុខផ្សារប្រកូកប្រកាសអោយចេញពីផ្សារដើម្បីបិទទ្វាររបងផ្សារ ហើយរូបគាត់ក៏ដូចជាអាជីវករផ្សេងៗទៀត បានរៀបចំឥវ៉ាន់ដើម្បីបិទតូបចេញទៅផ្ទះ។
ស្ត្រីដែលជាអាជីវករលក់មាសរូបនេះបានបន្តទៀតថា មានថ្ងៃមួយគាត់បានភ្លេចកញ្ចប់ផ្លាទីនគ្រឿងនៅក្នុងថតទូមាស ប៉ុន្តែគាត់បានបិទសោររួចហើយ ហើយនៅពេលទៅដល់ផ្ទះក៏ត្រូវទៅចូលរួមកម្មវិធីគេទៀត លុះពេលភ្លឺស្រាងៗ ពេលពិនិត្យឥវ៉ាន់ទើបដឹងថា ភ្លេចគ្រឿងផ្លាទីនមួយកញ្ចប់នៅក្នុងថតទូ ប៉ុន្តែជាចៃដន្យពេលមកដល់ផ្សារបើកមើលគឺមិនឃើញមានឡើយ ដោយមានតែស្នាមដានជើងមនុស្សធំៗ ព្រោះពេលចេញទៅគាត់បានបោសយ៉ាងស្អាត។

ដោយឡែកស្ត្រីដែលលក់គ្រឿងសមុទ្របាននិយាយថា ពេលខ្លះគាត់ក៏បាត់បង្កងម្តងៗ ៣ ទៅ ៤ គីឡូដែរ បើទោះបីជាគាត់ចាក់សោរមាត់ធុងក្លាសេរួចហើយក៏ដោយ ព្រោះពេលចប់ម៉ោងគាត់រៀបចំ គាត់ចាក់ទឹកកកពីលើគាត់អាចចំណាំបាន។
រីឯស្ត្រីដែលលក់ឥវ៉ាន់ចាប់ហ៊ួយបាននិយាយថា កន្លងមកមុខតូបរបស់គាត់ គឺគាត់មានបំពាក់កាមេរ៉ា ប៉ុន្តែដោយសារតែក្នុងផ្សារគេបិទភ្លើងត្រឹមម៉ោង១០យប់ ដូច្នេះកាមេរ៉ាក៏ត្រូវរលត់ដែរ ទើបគាត់បានដាក់បំពាក់កាមេរ៉ាថ្មីដោយប្រើថាមពលសូឡា ទើបគាត់អាចមើលឃើញនៅពេលយប់ គឺឃើញមានមនុស្សប្រុសស្លៀកកន្សែងដើរចុចពិលមើលគ្រប់កន្លែង ទំនងជាដើររកមើលរបស់របរដែលអាជីវករភ្លេច ឬក៏ដើររកអ្វីក៏គាត់មិនដឹងដែរ ដែលសកម្មភាពមួយនេះធ្វើអោយក្រុមអាជីវករកាន់តែមានការព្រួយបារម្ភខ្លាំងឡើងអំពីសុវត្ថភាពមុខទំនិញរបស់ពួកគាត់ដោយពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយរកវិធីសាស្ត្រទប់ស្កាត់ផង ព្រោះផ្សារនេះគឺជាផ្សាររបស់រដ្ឋ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


