Connect with us

ព័ត៌មានជាតិ

បណ្តុះ​កូនឈើបានជាង ៥៥ ម៉ឺនដើម ​​ក្នុង​គោលដៅ ១ លាន​ដើម ចែកពលរដ្ឋដាំជា​រៀងរាល់ឆ្នាំ

បានផុស

នៅ

រយៈពេល ៦ ខែ​នេះ មន្ទីរ​បរិស្ថាន​នៅ​តាម​រាជធានី-ខេត្ត ​បណ្ដុះ​កូន​ឈើ​បាន​ជាង ៥៥ ម៉ឺនដើម ​សម្រាប់​យុទ្ធនាការ​ចែក​កូន​ឈើ ១ លាន ដើម ជូន​ប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ​ចែក​កូន​ឈើ ១លាន ដើម ជូន​ប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផ្លែត គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មីនា នេះ មន្ទីរ​បរិស្ថាន​នៅ​តាម​រាជធានី-​ខេត្ត បណ្តុះ​កូន​ឈើ​បាន​ជាង ៥៥​ម៉ឺន​ដើម (៥៥៦,៨៧៩ ដើម) និង​បាន​ចែក​កូន​ឈើជាបន្តបន្ទាប់ដល់​ប្រជាពលរដ្ឋយក​ទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍បាន​ជាង ២០ ​ម៉ឺន​ដើម (២០៥ ៣៦៨ដើម)។

ដើម្បីរួមចំណែក​បង្កើនភាពបៃតងស្របនឹង​យុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបាន​ដាក់ចេញ​យុទ្ធនាការ ១០ តុលា ស្តីពី​ការ​រៀបចំបណ្តុះកូនឈើ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃចំនួន ១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ។ ការដាំដើមឈើ គឺស្របទៅនឹង​ស្ថានភាពដីសំដៅ​ឲ្យមានការដាំដើមឈើឲ្យ​បាន​ច្រើនជាងការកាប់ ដើម្បី​បង្កើនការដាំដុះឈើ បង្កើន​គម្រប​ព្រៃឈើ​ឲ្យបាន ៦០% នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម