Connect with us

ព័ត៌មានជាតិ

លោក Southgate ប្រាប់មូលហេតុ Ben White មិនចូលរួមក្រុមអង់គ្លេស

បានផុស

នៅ

ខ្សែការពារ Ben White មិន​​មាន​ឈ្មោះ​ក្នុង​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេសទេ ចាប់​តាំង​ពី​សុំដកខ្លួនចេញពីក្រុមជម្រើសជាតិ​នៅ​​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានគោរពដល់ការសម្រេចចិត្ត របស់ខ្សែការពារ Ben White ​ដែល​បាន​បដិសេធ​​ចូលរួមជាមួយក្រុមអង់គ្លេស។ លោកបានទទួលស្គាល់ថា White ជាកីឡាករលេចធ្លោ​ក្នុងក្រុម Arsenal នៅរដូវកាលនេះ។

លោក Gareth Southgate អាចនឹងប្រឈម​នឹង​ការរិះគន់ពី​អ្នក​គាំទ្រ​ ប៉ុន្តែគ្រូបង្វឹករួបនេះមិន​លាក់បាំងហេតុផល នៅពីក្រោយការអវត្តមានរបស់ Ben White ក្នុងការប្រកួតពេលខាងមុខជាមួយប្រេស៊ីល និងបែលហ្ស៊ិក។

លោក Southgate ទទួលបានព័ត៌មានពីនាយកផ្នែកកីឡារបស់ក្លិប Arsenal ថា White មិនមានបំណងពិចារណាសម្រាប់ការចូលរួមជាមួយក្រុមអង់គ្លេសនៅពេលនេះទេ។ រឿងនេះកើតឡើង បន្ទាប់ពី​រូប​គេ​ត្រូវបានបញ្ជូនទៅ​ផ្ទះវិញក្នុង​ពាក់​កណ្តាល​ទី​ព្រឹត្តិការណ៍​​ World Cup ឆ្នាំ២០២២ ដែលសមាគមបាល់ទាត់​អង់គ្លេស​ចាត់ទុកជា​ហេតុផលផ្ទាល់ខ្លួន។

លោក Southgate បាននិយាយថា សប្តាហ៍មុន Ben ប្រាប់​ថា White មិនចង់ពិចារណាក្នុងការចូល​រួម​ជាមួយក្រុមអង់គ្លេស​ពេលនេះទេ។ «សម្រាប់ខ្ញុំ នោះជារឿងអាម៉ាស់មួយ។ សម្រាប់ខ្ញុំ ប្រទេសអង់គ្លេសគឺឈានដល់ចំណុចកំពូល។ ហើយរឿងដែលខ្ញុំសោកស្តាយក្នុងជីវិតរបស់ខ្ញុំ គឺជារឿងដែលខ្ញុំមិនធ្លាប់បានទៅដល់គោលដៅ»។

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ football.london

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម