ព័ត៌មានអន្ដរជាតិ
វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី
ប្រទេសវៀតណាមបានឡើងដល់លេខ ៥៤ ក្នុងរបាយការណ៍សុភមង្គលពិភពលោក (World Happiness Report) ឆ្នាំ ២០២៤ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ប្រទេស គិតចាប់តាំងពីឆ្នាំ ២០១៥មក។
ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា ដែលជាទិវាសុភមង្គលអន្តរជាតិ របាយការណ៍នេះបានស្ទង់មតិប្រជាជនមកពី ១៤៣ ប្រទេស និងដែនដី ដោយចាត់ចំណាត់ថ្នាក់សុភមង្គលរបស់ពួកគេ ផ្អែកលើមធ្យមភាគបីឆ្នាំនៃការវាយតម្លៃរបស់ប្រជាជននីមួយៗអំពីគុណភាពជីវិត ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៣។

អ្នកជំនាញអន្តរផ្នែកពីវិស័យសេដ្ឋកិច្ច ចិត្តវិទ្យា សង្គមវិទ្យា និងលើសពីនេះទៀតបានពន្យល់ពីការប្រែប្រួលនៅទូទាំងប្រទេស និងតាមពេលវេលាដោយប្រើកត្តាចំនួនប្រាំមួយ៖ GDP, អាយុសង្ឃឹមរស់, ការពឹងពាក់, អារម្មណ៍នៃសេរីភាព, ចិត្តទូលាយ និងការយល់ឃើញអំពីអំពើពុករលួយ។
ទិន្នន័យដែលប្រមូលបានសម្រាប់កត្តា បានមកពីអង្គការនានាដូចជា ធនាគារពិភពលោក អង្គការសុខភាពពិភពលោក និង Gallup World Poll ។ បើយោងតាមការបញ្ជាក់ដោយរបាយការណ៍សុភមង្គលពិភពលោកបញ្ចាក់ថា “កត្តាទាំងនេះជួយពន្យល់ពីភាពខុសប្លែកគ្នានៅទូទាំងប្រទេស ខណៈដែលចំណាត់ថ្នាក់ខ្លួនឯងគឺផ្អែកតែលើចម្លើយដែលមនុស្សផ្តល់ឲ្យនៅពេលត្រូវបានសួរឲ្យវាយតម្លៃជីវិតរបស់ពួកគេ”។
ថ្វីបើយ៉ាងនេះក្ដី សិង្ហបុរីជាកន្លែងដែលមានសុភមង្គលបំផុតនៅអាស៊ី សម្រាប់ឆ្នាំទី២ជាប់គ្នាដោយជាប់ចំណាត់ថ្នាក់លេខ៣០ ចំណែកទីក្រុង-រដ្ឋតាមពីក្រោយមានដូចជា តៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង និងហ្វីលីពីន ដែលវៀតណាមជាប់ចំណាត់ថ្នាក់ទី៦ តាមពីក្រោយដោយថៃ, ម៉ាឡេស៊ី, ចិន និងម៉ុហ្គោលី។
ដោយឡែក សម្រាប់ចំណាតថ្នាក់នៅទូទាំងពិភពលោក ហ្វាំងឡង់ឈរលើកំពូលតារាងសរុបសម្រាប់ឆ្នាំទីប្រាំពីរជាប់ៗគ្នា បន្ទាប់មកគឺដាណឺម៉ាក និងអ៊ីស្លង់ ស្របពេលដែល កំពូលទាំងបីនៅតែមិនផ្លាស់ប្តូរពីឆ្នាំមុន។ ប្រទេសលីទុយអានីនាំមុខសម្រាប់បុគ្គលដែលមានអាយុក្រោម ៣០ ឆ្នាំ ចំណែកប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតសម្រាប់អ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ របាយការណ៍បង្ហាញថាបុគ្គលដែលកើតមុនឆ្នាំ ១៩៦៥ ជាទូទៅរាយការណ៍ពីកម្រិតសុភមង្គលខ្ពស់ជាង បើធៀបនឹងអ្នកដែលកើតក្រោយឆ្នាំ ១៩៨០។
ការស្រាវជ្រាវបានគូសបញ្ជាក់ថា នៅទូទាំងពិភពលោក ក្មេងជំទង់ និងមនុស្សវ័យជំទង់ដែលមានអាយុពី១៥ ទៅ ២៤ ឆ្នាំមានការពេញចិត្តក្នុងជីវិតខ្លាំងជាង បើប្រៀបធៀបទៅនឹងមនុស្សជំនាន់ចាស់ ទោះបីជាភាពខុសគ្នានេះបានបិទនៅអឺរ៉ុប ហើយថ្មីៗនេះបានផ្លាស់ប្តូរនៅអាមេរិកខាងជើងក៏ដោយ។
លើសពីនេះទៀត ការសិក្សាបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃសុខុមាលភាពរបស់ក្មេងអាយុពី ១៥ ទៅ ២៥ ឆ្នាំនៅក្នុងតំបន់ដូចជាអាមេរិកខាងជើង អឺរ៉ុបខាងលិច មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង និងអាស៊ីខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៩ ក្នុងពេលដែលមានការកត់សម្គាល់ពីភាពប្រសើរឡើង នៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់មកុដឆ្នាំ ២០២១ Thuy Tien ពិតជាទិញភាគហ៊ុន MGI ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


