ព័ត៌មានជាតិ
ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាងផ្តាំផ្ញើដល់នាយអាវុធហត្ថ ដែលទើបបំពាក់ឋានន្តរសក្តិត្រូវតែបន្តខិតខំបម្រើរាស្ត្រដោយស្មោះត្រង់
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងនូវការផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបយង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរបន្ថែមទៀត ។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងបែបនេះខណៈអញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន ចំនួន២១នាក់ កាលពីថ្មីៗនេះដោយមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ភារកិច្ចចម្បងអាវុធហត្ថ គឺ បង្ការ ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសជាកត្តាសំខាន់បំផុត។

លោកឧត្តមសេនីយ៍មេបញ្ជាការក៏បានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នោះឲ្យសោះ ដោយត្រូវតែអនុវត្តន៍ដំបូងគេបំផុតគឺ ពាក់ម៉ាស់ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអនាម័យជាប្រចាំទើបជៀសផុតពីជំងឺកាចសាហាវមួយនេះបាន។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែខិតខំបន្ត អនុវត្ត ភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំង២១នាក់ ដែលត្រូវបានបំពាក់ឋានន្តរសក្តិ រួមមាន ថ្នាក់វរសេនីយ៍ឯក ចំនួនម្នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន ០៩ នាក់ .ថ្នាក់នាយចំណង់ ចំនួន ០២ នាក់ .ថ្នាក់នាយឯក ចំនួន ០៩នាក់ ផងដែរ៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


