ព័ត៌មានជាតិ
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាលដែលលាតសន្ធឹងលើផ្ទៃដីទំហំជាង ១២០ ហិកតា។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកណ្តាល ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់នៅជុំវិញរាជធានីភ្នំពេញ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Group កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា។ ដំណើរការគម្រោងបានចាប់ផ្តើមដោយចាក់ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹងត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ២០២៤ នេះ។
ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ក៏នឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោតដែលបានសាងសង់រួចតាំងពីឆ្នាំ២០២២។ ប្រភពបានបញ្ជាក់បន្ថែម។

ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ ១០០ ហិកតា ត្រូវបានកក់ទុកមុនរួចទៅហើយ ដោយក្រុមហ៊ុនមួយដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ប្រភពក្រុមហ៊ុនបានបញ្ជាក់ថា នៅពេលដំណើរការផលិតពេញលេញ នឹងបង្កើតឱកាសការងារប្រមាណ ២ ម៉ឺននាក់ថែមទៀតដល់ប្រជាជនខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


