ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា ដោយសំឡេងគាំទ្រទាំងស្រុង ៦២លើ៦២
អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអង្គព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភាជាផ្លូវការហើយ សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រពីអង្គព្រឹទ្ធសភាទាំងស្រុង ៦២លើ៦២សំឡេង។

ដូចការគ្រោង ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី។ ក្រោយការប្រកាស បើកកិច្ចប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ ព្រឹទ្ធសភា បានបន្តសម័យប្រជុំដំបូងរបស់ខ្លួន ដែលដឹកនាំដោយប្រធានបណ្ដោះអាសន្នមួយរូប គឺលោក សុខ ឥសាន ដែលមានវ័យច្រើនជាងគេ ដើម្បីបោះឆ្នោតជ្រើសរើសនូវសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា។

ជាលទ្ធផល អង្គព្រឹទ្ធសភា ដែលវត្តមានសមាជិក សមាជិកាសរុប ៦២រូប បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ក្នុងសំឡេងសរុបទាំង ៦២សំឡេង។
សម្ដេចតេជោ ជាឥស្សរជនទី៣ដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធានព្រឹទ្ធសភា បន្ទាប់ពីប្រធានព្រឹទ្ធសភាដំបូង គឺសម្ដេច ជា ស៊ីម និងក្រោយមក គឺសម្ដេច សាយ ឈុំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


