ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី៖ ការផលិតទឹកដោះគោក្នុងស្រុក នឹងកាត់បន្ថយការនាំចូលផលិតផលពីបរទេស
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគលើរោងចក្រផលិតទឹកដោះគោនៅក្នុងប្រទេស កម្ពុជា នឹងចូលរួមកាត់បន្ថយការនាំចូលផលិតផលពីបរទេស។

ការថ្លែងរបស់សម្តេចធិបតីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង៤នៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ និងបញ្ញាស្មារតី ថែមទាំងកាត់បន្ថយការនាំចូលទឹកគោ និងការផលិតទឹកដោះគោពីបរទេស»។
បើតាមការថ្លែងឱ្យដឹងដោយសម្ដេចធិបតី គឺទិន្នន័យនៃការនាំចូលមកកម្ពុជា ដែលពាក់ព័ន្ធនឹងផលិតផលទឹកដោះគោនេះ គឺបើគិតជាប្រចាំឆ្នាំ មានទំហំ ៩៨ពាន់តោនក្នុងមួយឆ្នាំ គិតជាថវិកាប្រមាណ ៧៣៤លានដុល្លារ។ ដូច្នេះ ការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នាពេលនេះ នឹងកាត់បន្ថយបានមួយចំណែកនៃការនាំចូលផលិតផលទឹកដោះគោពីប្រទេសខាងក្រៅ។

សម្ដេចធិបតី បានបន្តថា បន្ថែមពីលើការកាត់បន្ថយការនាំចូលទឹកគោពីបរទេស ការផលិតទឹកដោះគោនៅក្នុងស្រុកនេះ ក៏នឹងចូលរួមលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការផ្ដល់អាហារូបត្ថម្ភសម្រាប់កុមារតូចៗផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


