Connect with us

កីឡា

Kazushima ដាក់គោលដៅជួបកីឡាករខ្លាំងៗទូទាំងពិភពលោក

បានផុស

នៅ

កីឡាករប្រដាល់ឃីកបុកស៊ីងទម្ងន់​ស្រាល​ជប៉ុន Riku Kazushima ម្ចាស់ខ្សែក្រវាត់ RISE Flyweight Championship បានដាក់គោលដៅ​ជួប​ជើង​ខ្លាំង​​​ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន​ឲ្យ​ពិភព​លោក​បាន​ឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kazushima បានចូលហ្វឹកហាត់ក្បាច់គុនតាំងពីក្មេងអាយុ ៥ ឆ្នាំ ដោយចាប់ផ្តើមពីកីឡាការ៉ាតេ។ ក្រោយមកចូលហ្វឹកហាត់ប្រដាល់សេរីនៅថ្នាក់ទី ៦ និង​បាន​ឈ្នះជើងឯក​ ៦ ​លើក​ ក្នុងនាមជាអ្នកប្រដាល់សេរី​កាល​​ជា​យុវជន។ Kazushima​ បានបង្ហាញខ្លួនក្នុងការប្រកួតអាជីពដំបូងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀន RISE EVOL 6 ទល់​នឹងមិត្ត​រួម​ជាតិ​​កីឡាករ Rui Kasami ដោយ​បាន​ឈ្នះ​ពិន្ទុជា​ឯកច្ឆន្ទ។

មិនមែនត្រឹមតែជាកីឡាករប្រដាល់វ័យក្មេង​ពោរ​ពេញ​ដោយសមត្ថភាព​ប៉ុណ្ណោះទេ Kazushima ក៏ជាកីឡាករការ៉ាតេ​​ដ៏​ល្អ​ផងដែរ។ ស្ថិត​ក្នុងវ័យ២១ឆ្នាំ អ្នកប្រដាល់ជនជាតិជប៉ុនម្នាក់នេះ បានដាក់គោលដៅពង្រឹងសមត្ថភាពខ្លួន​ឲ្យ​ឈាន​ដល់​កំពូល​​តាម​រយៈ​ការ​​ជួប​កីឡាករខ្លាំងៗទូទាំង​ពិភព​លោក។

កីឡាករ Riku Kazushima បាននិយាយថា៖​ «នៅទីនេះមានអ្នកប្រដាល់ខ្លាំងៗជាច្រើន​ទូទាំង​ពិភពលោក។ ពួក​គេ​មកពីស្ថាប័នផ្សេងៗគ្នា។ ខ្ញុំនឹង​ជួប​ពួកគាត់​ម្នាក់​ម្តង ហើយធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ខ្ញុំត្រូវបានគេទទួលស្គាល់។ សូមបន្តគាំទ្រខ្ញុំ»។

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ប្រភេទទម្ងន់ស្រាល​ ៥១.៥ គីឡូក្រាម បច្ចុប្បន្ននេះមិនសូវមានអ្នកប្រដាល់ខ្លាំងៗច្រើនទេ​ដែល​ជាហេតុធ្វើឲ្យ​ Kazushima ពិបាកស្វែងរកដៃគូ។ បើចង់ជួបកីឡាករខ្លាំងៗ លុះត្រា​ឡើង​ទម្ងន់​ចាប់​ពី​ ៥៣ គីឡូក្រាម។

Riku Kazushima រៀប​រាប់​ថា ៖«និយាយ​តាម​ត្រង់​ទៅ គ្មាន​គូ​ប្រកួត​ខ្លាំង​ណា​ ​ដែល​ខ្ញុំ​ចង់ជួប​ទេ​ឥឡូវ​នេះ។ វាមិនមាន​បញ្ហាថា តើ​ត្រូវ​ចេញ​ប្រកួត​ក្រៅស្រុក ឬ​នៅ​ជប៉ុននោះទេ ឲ្យ​តែ​មាន​ដៃ​គូ​ខ្លាំងគឺ​ខ្ញុំ​ជួប​ទាំង​អស់។ ជួប​ដៃ​គូ​ខ្លាំង​ធ្វើ​ឲ្យ​​​ខ្ញុំ​អាច​បញ្ជាក់​ថា​ ខ្ញុំមានសមត្ថភាព​ល្អ​យ៉ាង​ណា»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ វិនាទី មុន

អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម