កីឡា
លោក សាន សៅយ៉ាន់ បន្តជាប់ជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងកម្ពុជា ឆ្នាំ២០២៦
គ្រូប្រដាល់ចាស់វស្សាមកពីខេត្តបន្ទាយមានជ័យលោក សាន សៅយ៉ាន់ តាមរយៈសមត្ថភាពបង្ហាត់ និងសមិទ្ធិផលមេដាយពានរង្វាន់តំណាងប្រទេសកម្ពុជាជាច្រើនកន្លងមកបានធ្វើឲ្យរូបលោកនៅតែបន្តជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងកម្ពុជា ឆ្នាំ២០២៦។

លោក សាន យ៉ៅយ៉ាន់
លោក សាន សៅយ៉ាន់ បានឲ្យដឹងថា លោកជាប់ជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងតាំងពីឆ្នាំ២០២១ មកម្ល៉េះបន្តពីលោក ជា រិទ្ធ រហូតមកដល់ឆ្នាំ២០២៦ នេះ។ គិតមកដល់ពេលនេះលោកបានកាន់តួនាទីនេះបានប្រហែល ៦-៧ឆ្នាំមកហើយ និងបានដឹកនាំសិស្សចេញប្រកួតតាមកម្មវិធីជាច្រើនកន្លងមក។
គ្រូបង្វឹកមកពីខេត្តបន្ទាយមានជ័យរូបនេះ បានដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចូលរួមនៅស៊ីហ្គេម វៀតណាម ឆ្នាំ២០២២ ដឹកនាំទៅចូលរួមការប្រកួតជ្រើសរើសជើងឯកឃីកបុកស៊ីងអាស៊ាន នៅប្រទេសថៃ ដឹកនាំចូលរួមការប្រកួតស៊ីហ្គេម កម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដឹកនាំចូលរួមការប្រកួតជើងឯកអាស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រោមការបង្ហាត់របស់លោកបានរកសមិទ្ធិផលមេដាយច្រើនជូនជាតិមាតុភូមិ។

លោក សាន សៅយ៉ាន់ ដឹកនាំកន្លងទៅ
សម្រាប់សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ឆ្នាំ២០២៦ នេះការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំសរុប ១៣នាក់ គ្រូ២ សិស្ស ១១នាក់។ ចំណែកខាងថ្នាលវិញមាន គ្រូ១ សិស្ស ៥នាក់។ ការប្រមូលផ្ដុំចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះនៅទីតាំងហ្វឹកហាត់របស់សហព័ន្ធ ឯកាំកូស៊ីធី ៕


លោក សាន សៅយ៉ាន់ ដឹកនាំកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


