ព័ត៌មានជាតិ
៣ ខែដើមឆ្នាំ ២០២៤ ការនាំទំនិញចេញពីកម្ពុជាមានទំហំធំជាងការនាំចូល
ទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបង្ហាញថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាមានទំហំប្រមាណ ៦,២៦ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣ ពាន់លានដុល្លារ។

បើយោងតាមទិន្នន័យ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៣ ខែ ពីខែមករា ដល់ខែ មីនា សម្រេចបានជាង ១២.៤៩ ពាន់លានដុល្លារ កើនឡើង១១.៩%។
ប្រទេសគោលដៅសំខាន់ៗសម្រាប់ការនាំទំនិញចេញពីកម្ពុជាមាន សហរដ្ឋអាមេរិកដែលមានតម្លៃជិត ២ ពាន់លានដុល្លារ វៀតណាមមានជិត ១ ៤០០ លានដុល្លារ ចិនមានជាង ៣៦៦ លានដុល្លារ ជប៉ុនមានជាង ៣៦៥ លានដុល្លារ និងថៃមានជាង ២៨៥ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់មានតម្លៃជាង ២ ពាន់លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបានមានជាង ៤០៧ លានដុល្លារ, ធញ្ញជាតិមានជាង ៧១០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វមានជាង ៤៤៨ លានដុល្លារ។
ដោយឡែកទំនិញនាំចូលសំខាន់ៗមានដូចជា រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល រួមទាំងម៉ាស៊ីននិងឧបករណ៍អគ្គិសនីជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


