Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង អរគុណកងកម្លាំងទាំងអស់ ដែលបានថែរក្សាសុខសុវត្ថិភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

បានផុស

នៅ

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៩ ខែមេសា  ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងជំនាញគ្រប់ស្ថាប័ន ដែលបានជួយថែរក្សាសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានប្រព្រឹត្តនៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកស្រីតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកអគ្គស្នងការរងនគរបាលជាតិ លោកប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត លោកអភិបាលរងខេត្ត លោកមេញ្ជាការស្នងការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងកងកម្លាំងជំនាញនៅតាមបណ្តាក្រុងស្រុកជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងជំនាញគ្រប់ស្ថាប័នដែលបានជួយថែរក្សាសុខសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលទើបនឹងបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អគួរជាទីមោទន:ក្រៃលែង បង្កបាននូវបរិយាកាសសប្បាយរីករាយដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងខេត្តស្វាយរៀង យ៉ាងច្រើកុះករ។

លោកបានបន្តថា កងកម្លាំងទាំងអស់ គឺមានសារ:សំខាន់ខ្លាំងណាស់ ហើយពួកគាត់ពុំមានពេលវេលាដើម្បីជួបជុំគ្រួសារនោះដែរនារដូវចូលឆ្នាំ ដោយសារតែពួកគាត់ជាប់ភារ:កិច្ចក្នុងការថែរក្សាសន្តិសុខសណ្តាប់ការការពាសុវត្ថិភាពដល់មហាជនទូទៅនៅគ្រប់ទីកន្លែង ដែលបង្កភាពងាយស្រួលដល់ការរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយ។

លោកបន្ថែមទៀតថា ផ្លែផ្កាដែលបានមកពីសុខសន្តិភាព ជាការបង្កលក្ខណៈងាយស្រួលក្នុងការជួបជុំសប្បាយរីករាយដូចពេលនេះ។ ទន្ទឹមនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះឡើង និងជួបប្រទះនូវពុទ្ធពរទាំ ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ 

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម